ពិភពតារា៖ សូ​ដា​នេ បង្ហាញ​វត្តមាន​ក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូត
24, Jun 2015 , 10:49 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​ម៉ូ​ដែល​កញ្ញា ឡេង សូ​ដា​នេ និង​ជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​គ្រប់គ្រង នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​កំពុង​ខិតខំ​កសាង​កេ​រ្តី​ឈ្មោះ​លើ​វិថី​សិល្បៈ ក្នុងនាម​ជាតា​រា​ម៉ូ​ដែល និង​តារា​សម្តែង​មួយរូប។ ក្រោយពេល​បាត់​មុខ​មួយរយៈ នាង​ស្រាប់តែ​បង្ហាញខ្លួន​ក្នុង​ក្រុម​តារា​បង្ហាញ​ម៉ូត Pop Models។



កញ្ញា ឡេង សូ​ដា​នេ ជាតា​រា​ម៉ូ​ដែល​មួយរូប ដែល​បាន​បោះជំហាន​ដើរ​លើ​វិថី​សិល្បៈ​តាំងពី​ឆ្នាំ២០១០មក តែ​អាស្រ័យ​ដោយ​អាជីព​សិល្បៈ​មិនទាន់​អំណោយផល និង​ជាប់រវល់​ក្នុងការ​សិក្សា ទើប​ធ្វើឱ្យ​តារា​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​រូបនេះ បានសម្រេច​ចិត្ត​ផ្អាក​ពី​ការងារ​សិល្បៈ​មួយរយៈ  ប៉ុន្តែ​ដោយហេតុ​មិន​ដាច់​អាល័យ​នឹង​សិល្បៈ នាង​ឈាន​ជើង​ចូល​សង្វៀន​សិល្បៈ​សាជាថ្មី​ម្តងទៀត ដោយ​បច្ចុប្បន្ន​នាង​ជា​តារា​សម្តែង និង​ម៉ូ​ដែល​ក្នុង​ក្រុម Pop Models Cambodia ។

ឡេង សូ​ដា​នេ ដណ្តើមបាន​ទីផ្សារការងា​រ​សិល្បៈ​គួរឱ្យកត់សម្គាល់ កាលពី​ចុងឆ្នាំ ២០១៤ និង​ដើមឆ្នាំ ២០១៥នេះ មានដូចជា ការដើរ​ម៉ូដ​ក្នុង​កម្មវិធី​តូចធំ សម្តែង​ភាពយន្ត មានរឿង “ទឹក​ដែល​ហូរ”, “កំណប់​បះសក់” ,“ឈូក​ដុះ​ក្នុង​ភក់” ...ព្រមទាំង​សម្តែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្មធំៗមួយចំនួន ដូចជា ផលិតកម្ម​ថោ​ន និង​ផលិតកម្ម​M ជាដើម។
តារា​រូប​ស្រស់ ដើមទ្រូង​មូល​ក្បំ​រូបនេះ មាន​ស្រុកកំណើត​នៅ​ភ្នំពេញ មាន​កម្ពស់ ១,៦៩ ម៉ែត្រ នាង​ជា​កូនច្បង ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី ៤ នាក់។ គោលបំណង​ទៅ​ថ្ងៃ​អនាគត នាង​ចង់​បើកហាង​សាឡ​ន និង​ហាង​លក់​សំលៀកបំពាក់ ក្រោយពី​ទទួលបាន​ជោគជ័យ​លើ​វិថី​សិល្បៈ។

ដោយឡែក ចំពោះ​ជីវិត​ស្នេហា កញ្ញា សូ​ដា​នេ បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ពុំទាន់​មាន​សង្សារ​នៅឡើយ​ទេ ។នៅពេល​សួរថា តើក​ញ្ញា មាន​អ្នក​សុំ​ស្រឡាញ់​ដែរ​ទេ? នាង​ឆ្លើយ​ទាំង​លាយ​សំណើច​ថា មាន​ច្រើន​ដែរ តែ​មិនទាន់​ហ៊ាន​ឆ្លើយតប​យ៉ាងណា​ចំពោះ​អ្នកណាម្នាក់​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com