ព័ត៍មានសុខភាព
សុខភាព៖ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ?
10, Feb 2016 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ



បើ​អ្នក​ចង់​ឆាប់​ជា ពី​ជំងឺ​ផ្តាសាយ អ្នក​អាចអនុវត្ត តាម​វិធី​ខាងក្រោម​នេះ ៖



1.    អ្នក​ត្រូវ​ផឹកទឹក​ក្តៅអ៊ុនៗ ឱ្យបាន​ច្រើន ព្រោះ​វា​ជួយ​សម្រួល ដល់​ជំងឺ​ផ្តាសាយ។

2.    អ្នក​មិនត្រូវ​មិន​បរិភោគ​អ្វី​ឡើយ នៅពេល​ផ្តាសាយ ផ្ទុយទៅវិញ អ្នក​ត្រូវតែ​ពិសារ​បបរ​ក្តៅ ឬ​សម្ល​ក្តៅ ទើប​ជំងឺ​អ្នក​ឆាប់​ជា។

3.    អ្នក​ត្រូវតែ​សម្រាក​ឱ្យបាន​ច្រើន ត្រូវតែ​គេង​ឱ្យ​គ្រប់ ៨ ម៉ោង មិនត្រូវ​ខំប្រឹង​ធ្វើ​ការងារ​ច្រើនពេក​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ជំងឺ​អ្នក កាន់តែ​យ៉ាប់។

4.    អ្នក​ត្រូវតែ​បរិភោគ​ផ្លែឈើ ដែលមាន​វីតាមីន C ឱ្យបាន​ច្រើន​ដូចជា ក្រូច គី​វី ក្រូចថ្លុង ឬ​ក្រូចឃ្វិច​ជាដើម។ អ្នក​ក៏​អាច​ផឹក ទឹកក្រូច​ស្រស់​បានដែរ។

5.    អ្នក​ក៏​អាច​បរិភោគ សូកូឡា​ខ្មៅ​មួយ​ដុំ​តូច​បានដែរ ព្រោះ​វា​ល្អ ចំពោះ​ជំងឺ​អ្នក។

6.    អ្នក​អាច​ផឹក​ទឹកដោះគោ ឬ​ទឹកដោះគោ​ជូរ​បាន ព្រោះ​វា​សុទ្ធតែជា​ជំនួយ​ដល់​ជំងឺ​អ្នក ប៉ុន្តែ អ្នក​មិនត្រូវ​ពិសារ​អាហារ ដែល​ខ្លាញ់​ពេក​ទេ ព្រោះ​ពេល​អ្នក​ផ្តាសាយ ក្រពះ​អ្នក​គ្មាន​កម្លាំង សម្រាប់​កិន​អាហារ​បានល្អ​ឡើយ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com