ជាតិ
សង្គមជាតិ
អាជ្ញាធរសាលារាជធានី​ប្រកាស​បិទផ្លូវ K5 រយៈពេល២ខែ​ដើម្បី​ដាក់លូ​រំដោះទឹកលិចក្នុងតំបន់បឹងកក់
01, Jul 2015 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​ប្រកាសបិទ​ចរាចរតាម​បណ្តោយ​ផ្លូវ K5 ចាប់ពី​ផ្លូវ​លេខ ៧០ ដល់​ប្រឡាយ​បាក់​ទូក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រយៈពេល ២ខែ ចាប់ពី​ថ្ងៃទី០១ ខែកក្កដា ដល់​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ដើម្បី​ដាក់​ប្រព័ន្ធ​លូ​រំដោះ ទឹក​ចេញពី​តំបន់​បឹងកក់ និង​តំបន់​ជុំវិញ​នោះ។



យោងតាម​សេចក្តីជូនដំណឹង ការប្រកាស​ផ្អាក​ចរាចរ​បណ្តោះអាសន្ន​នេះ គឺ​ដើម្បី​ឲ្យអាជ្ញាធរសាលា​រាជធានី​អាច​ចុះ​អនុវត្ត​ដាក់​បេតុង​លូ​ជ្រុង ទំហំ ២,៥ម៉ែត្រ​ភ្លោះ និង​ទំហំ ២ម៉ែត្រ កំពស់២ម៉ែត្រ​បញ្ចប់​តាម​គម្រោង។ គម្រោង​នេះ អនុវត្ត​ស្របតាម​ផ្លូវ​លេខ K5 ចាប់ពី​ផ្លូវ​លេខ ៧០ ដល់​ប្រឡាយ​បាក់​ទូក​ឆ្លងផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ។ ចរាចរ​នឹង​បើក​ឲ្យ​ដំណើរការ​ធម្មតា​វិញ បន្ទាប់ពី​គម្រោង​ចប់​រួចរាល់៕

ដោយ សឿន វណ្ណដេត​


© រក្សាសិទ្ធិដោយ thmeythmey.com