កីឡាអន្តរជាតិ
អន្តរជាតិ
១១ឆ្នាំក្រោយ​រួច​ជីវិត​ពីរ​លក​យក្ស​ស៊ូណាមិ Martunisបាន​ទៅលេង​បាល់​ឲ្យ​ក្លិប​ធំ​នៅ​អឺរ៉ុប
03, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ក្មេងប្រុស​ដែល​រួច​ផុតពី​គ្រោះថ្នាក់​រលក​យក្ស​ស៊ូណាមិ​កាលពី​ឆ្នាំ២០០៤ Martunis បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប Sporting  Lisbon របស់​ព័រ​ទុយ​ហ្គា​ល់ហើយ​កាលពី​ម្សិលមិញ។ ១១ឆ្នាំក្រោយ​រួចផុតជីវិត​ពី​គ្រោះធម្មជាតិ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​Martunisបានសម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ក្រោយ​ក្លិប​នៅ​អឺរ៉ុប​មួយ​នេះ​យក​រូបគេ​ទៅ​រួម​ក្រុម U-១៩ របស់ Sporting Lisbon។



Martunis ជា​ក្មេងប្រុស​ជនជាតិ​ឥណ្ឌូនេស៊ី​តែ​ម្នាក់​គត់​ដែល​រស់រានមានជីវិត​ក្នុង​គ្រោះធម្មជាតិ​រលក​យក្ស​ស៊ូណាមិ​កាលពី​ឆ្នាំ ២០០៤នៅ​កោះ​អា​ឆេ ប្រទេស​ឥណ្ឌូនេស៊ី។

ក្មេងប្រុស​វ័យ១៧ឆ្នាំ​រូបនេះ​ត្រូវបាន​រកឃើញ​ក្នុង​រយះពេល២១ថ្ងៃក្រោយ​ហេតុ​ការ​នោះ​ដោយ​រូបគេ​បន្តជីវិត​ដោយសារ​ចំណីអាហារ​កំប៉ុង​និង​មី​កំប៉ុង ដែល​បាន​ហូរ​តាម​ទឹក​ទៅនោះ។ ប្រជាជន​នៅលើ​កោះ​នេះ​ជាច្រើន​ម៉ឺន​នាក់​បាន​ស្លាប់​រួមទាំង​ម្តាយ​និង​បងប្អូន​ប្រុស​ពីរ​នាក់​របស់​Martuniផងដែរ។

Martunis ត្រូវបាន​រកឃើញ​ដោយ​អ្នកកាសែត​SkyNews ខណៈដែល​គាត់​កំពុង​ដើរ​តែលតោល​តែម្នាក់ឯង​នៅលើ​កោះ​នោះ។

នៅពេល​គេ​ប្រទះឃើញ Martunis ក្មេងប្រុស​នេះ​បាន​ពាក់អាវ​លេខ១០របស់​កីឡាករ Rui Costa ដែលជា​ឯកសណ្ឋាន​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ពាក់​ក្នុង​ឈុត​វើ​ល​ខាប់​ឆ្នាំ២០០២ ។ ក្នុង​សម្លៀកបំពាក់​នេះ​បានធ្វើអោយ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​ព័រ​ទុយ​ហ្គា​ល់​ជាច្រើន​សែន​នាក់​ក្នុងនោះ​ក៏មាន​កីឡាករ Cristiano Ronaldo ផងដែរ ហើយ Ronaldo បាន​ចំណាយលុយ​ផ្ទាល់ខ្លួន​សាងសង់​ផ្ទះ​អោយ Martuniថែម​ទៀតផង។

សម្រាប់​ក្តី​សុ​បិ​ន្ត​របស់គេ​គឺ​បាន​ជួបជុំ​គ្រួសារ និង​ក្លាយជា​កីឡាករ​បាល់ទាត់​ហើយ​បច្ចុប្បន្ននេះ Martuniលេង​អោយ​ជម្រើស​យុវជន U-19 របស់​ក្លឹប Sporting Lisbon ដូច​ក្តី​សុ​បិ​ន្ត​មែន៕





© រក្សាសិទ្ធិដោយ thmeythmey.com