ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ និង​ស្ថានទូត​ជប៉ុន​រៀបចំ​ការប្រកួត​ផលិត​រឿង​ខ្លី ៣នាទី
07, Jul 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​សហការគ្នា​រៀបចំ​ការប្រឡង​ផលិត​រឿង​ខ្លី ៣នាទី ក្រោម​ប្រធានបទ«ពេល​អ្នក​សប្បាយចិត្ត»សម្រាប់​សិស្ស​វិទ្យាល័យ ដើម្បី​ជ្រើសរើស​ក្រុម​អ្នកមាន​ស្នាដៃ​ផលិត​ល្អ ទៅ​ចូលរួម​មហោស្រប​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ឆ្នាំ២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ប្រទេស​ជប៉ុន។



បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មានរ​បស់​ក្រសួង​អប់រំ ការប្រឡង​ផលិត​រឿង​ខ្លី​នេះ នឹងត្រូវ​អនុញ្ញាត​ឲ្យ​តែ​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី១០ និង​ទី១១ ក្នុង​ឆ្នាំ២០១៥នេះ​តែប៉ុណ្ណោះ ។ ហើយ​បេក្ខជន​ដែល​ដាក់ពាក្យ​រួច​ត្រូវ​ទៅ​ចូលរួម​ប្រជុំដើម្បីទទួលការ​ណែនាំ នៅ​ថ្ងៃទី២០ ខែកក្កដា នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា មុននឹង​ផលិត​រឿង​ខ្លី​របស់ខ្លួន ដើម្បី​ប្រឡងប្រជែង ។

រឿង​ខ្លី​ដែល​បេ​ក្ខ​ជន​ផលិត​រួច ត្រូវ​យកមក​ដាក់​នៅនាយ​ក​ដ្ឋា​ន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ​គរុកោសល្យ​ម​ត្តេ​យ្យ​មជ្ឈិម អគារ២០១ សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥ ៕







© រក្សាសិទ្ធិដោយ thmeythmey.com