ជាតិ
សេដ្ឋកិច្ច
ចំណូល​ពី​លក់​សំបុត្រ និង​ចូល​ទស្សនា​អង្គរ​បាន​ជាង ៣លាន​ដុល្លារ​នៅក្នុង​ខែមិថុនា
07, Jul 2015 , 7:59 pm        
រូបភាព
ដោយ:
អាជ្ញាធរ​ជាតិ​អប្សរា​រកចំណូលបាន​ពី​លក់​សំបុត្រ និង​អ្នក​ចូល​ទស្សនា​អង្គរវត្ត គិត​ជា​ទឹកប្រាក់​ទទួលបាន​ជាង ៣លាន​ដុល្លារ​ក្នុង​ខែមិថុនា​កន្លងទៅ គឺ​កើនឡើង​ជាង១៣ភាគរយ បើ​ធៀប​នឹង​ខែមិថុនា​ឆ្នាំ២០១៤ ។ តួរ​លេខ​ទឹកប្រាក់​នេះ បានបង្ហាញ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃទី៦ កក្ត​ដា។



សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ស្តីពី ស្ថិតិ​ភ្ញៀវទេសចរ បរទេស​នៅ​រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែមិថុនា និង​ឆមាស​ទី១ ឆ្នាំ២០១៥ បាន​បង្ហាញថា ភ្ញៀវទេសចរ​ចប​រទេស​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ក្នុង​ខែមិថុនា ឆ្នាំ២០១៥ មាន​ចំនួន ១១៤, ០៦៦នាក់ កើន​លើស ១៣.១៩ភាគរយ បើ​ធៀប​ទៅនឹង​ខែមិថុនា ឆ្នាំ២០១៤ ។ គិត​ជា​ទឹកប្រាក់​ទទួលបាន​ចំណូល​ចំនួន ៣, ១១២, ៦៦០ដុល្លារ កើន​លើស​ខែមិថុនា ឆ្នាំ២០១៤ ចំនួន ១០.៧៨ភាគរយ។

ដោយឡែក​នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០១៥នេះ ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១, ០៨៤, ៤២៧នាក់ កើន​លើស ១.៦១ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៤ ។ គិត​ជា​ទឹកប្រាក់​ទទួលបាន​ចំណូល​ចំនួន ៣០, ៩៤៨, ២៤០ដុល្លារ បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០១៤ គឺ​ថយចុះ ០.៦៩ភាគរយ៕


© រក្សាសិទ្ធិដោយ thmeythmey.com