ជាតិ
CNRP ប្រមូល​វិភាគទាន​បាន​ជាង ២៦ម៉ឺន​ដុល្លារ ត្រឹម​ថ្ងៃទី៦ កក្កដា
07, Jul 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលបាន​ថវិកា​វិភាគទាន និង​ទុនវិនិយោគ​សរុប ប្រមាណ ២៦ ម៉ឺន ដុល្លារ អាមេរិក ដោយ​គិត​ត្រឹម​ថ្ងៃទី ៦ កក្កដា។

 

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ពី របាយការណ៍​ប្រមូល​វិភាគទាន និង​ទុនវិនិយោគ​ទូរទស្សន៍​ព្រះអាទិត្យ បាន​បង្ហាញថា ថវិកា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន ត្រឹម​ថ្ងៃទី ៦ ខែកក្កដា មាន ២៥៤,៧១០ ដុល្លារ​អាមេរិក លុយ​ខ្មែរ ៦០, ០៧៥,៣០០ រៀល​និង​ប្រាក់​ដុល្លា​សិង្ហបូរី អូស្ត្រាលី កាណ​ដា មួយចំនួនទៀត ដែល​សរុប​ទាំងអស់​ជា​លុយ​ដុល្លារ​អាមេរិក​ជាង ២៦ ម៉ឺន។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​បញ្ជាក់ថា គណបក្ស​លោក​នឹង​ប្រមូល​វិភាគទាន និង​ទុនវិនិយោគ​ឲ្យ​បាន​គ្រប់៣លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ថា​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ ។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​វិភាគទាន​ដើម្បី​បង្កើត ទូរទស្សន៍​ព្រះអាទិត្យ ចាប់ពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មក៕


© រក្សាសិទ្ធិដោយ thmeythmey.com