ពិភពតារា៖ សុ​វណ្ណា​ហ្គិ​ច ​ឈប់​ពី​សិល្បៈ​ទៅ​បើក​ភោជនីយដ្ឋាន​មួយកន្លែង
17, Jul 2015 , 8:19 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​សម្តែង​រលក​ក្រោយ​នាង សុ​វណ្ណា​ហ្គិ​ច មុននេះ​បន្តិច​ក៏មាន​ពាក្យ​ចលេច​ឮថា បានប្រកាស​ឈប់​ប្រឡូក​វិស័យ​សិល្បៈ​ដោយសារតែ​ខ្លាចរអា​នឹង​ពាក្យ​និន្ទា​ពី​មនុស្ស​មួយចំនួន​និង​ល្បី​ថា​កំពុង​បើកហាង​ផឹកស៊ី​មួយកន្លែង​យ៉ាង​រំភើយ​ផងដែរ។



ឆ្លើយតប​នឹង​ពាក្យ​លេចឮ​ទាំងឡាយ​នោះ តារា​សម្តែង​សុ​វណ្ណា​ហ្គិ​ច​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ក្នុងនាម​ជាតា​រា​សម្តែង​ស្រី​ម្នាក់ គឺ​នាង​ទទួលស្គាល់ថា វា​មិនអាច​ជៀសផុត​ពី​ការរិះគន់​របស់​មហាជន​នោះឡើយ ប៉ុន្តែ​ចំពោះ​អារម្មណ៍​របស់​នាង​ផ្ទាល់​មិនអាច​ទទួលយក​ពាក្យ​និន្ទា​ពី​មហាជន​បានឡើយ ខណៈ​នាង​ប្រឡូក​សិល្បៈ​មិនបាន​ធ្វើ​អ្វី​អាក្រក់​ដូចជា​ពួកគេ​គិត​នោះ។ តារា​រូប​ស្រស់​បាន​បន្តថា ពេលនេះ​ប៉ា​របស់​នាង​មិន​ចង់អោយ​នាង​ប្រឡូក​អាជីព​សិល្បៈ​ទៀត​ទេ ព្រោះ​គាត់​យល់ឃើញថា ចាប់​អាជីព​នេះ​ជាង២ឆ្នាំ​ទៅហើយ មិនឃើញ​បាន​ល្បីល្បាញ​ខ្លាំង​អី និង​ទទួលបាន​ប្រាក់ចំណូល​ក៏​តិច​ទៀត​ទើប​ពេលនេះ​គាត់​ចង់​ឲ្យ​នាង​ខ្ញុំ​បន្ត​ការសិក្សា និង​រកស៊ី​វិញ។

ស្របពេល​ជាមួយគ្នា​នោះដែរ ណា​ហ្គិ​ច​បាន​ប្រាប់​អោយដឹងថា ពេលនេះ​ប៉ា​បាន​បោះទុន​បន្តិចបន្តួច​ឲ្យ​នាង​រៀន​រកស៊ី​ដោយបាន​បើកហាង​ផឹកស៊ី​មួយកន្លែង​នៅ​កោះ​ពេជ្រ​ស្ថិតនៅ​ម្តុំ​អគារ K កោះ​ពេជ្រ ដោយមាន​លក់​គ្រឿងក្លែម ស្រា​ថូ និង​ប្រភេទ​ស្រា​ដប​ជាច្រើន​មុខ​ផងដែរ។ សុ​វណ្ណា​ហ្គិ​ច​បាន​ថ្លែង​ជា​ចុងក្រោយ​ថា នាង​សង្ឃឹម និង​ទទួលបាន​ជោគជ័យ​ទៅលើ​ការងារ​រកស៊ី​ដ៏​តូច​មួយ​នេះ ហើយ​នាង​ក៏​សូម​អរគុណ​ដល់​មិត្ត​រួម​សិល្បករ​ដែល​តែងតែ​មកជួយ​ញ៉ាំ​អាហារ​នៅ​ហាង​របស់​នាង និង​សូម​ជូនពរ​អោយ​អតិថិជន​ដែល​មក​ពិសារ​នៅ​ហាង​របស់​នាង​ទាំងអស់​សុខភាព​ល្អ និង​ទទួលទាន​មានបាន​ទាំងអស់គ្នា​ក្នុងនោះដែរ​តារា​រូប​ស្រ​ស់បាន​ផ្ញើ​សារ​ដ៏​ខ្លី​ទៅកាន់​មហាជន​ថាបើ​ពិសា​ស្រា​សូមកុំ​បើកបរ៕



© រក្សាសិទ្ធិដោយ thmeythmey.com