បទយកការណ៍ / បទសម្ភាសន៍
លោក ជា មុនី លាឈប់​ពី​ប្រធាន​សហជីព ចូលបក្ស​ប្រឆាំង តែ​មិន​ត្រូវការ​តំណែង​ទាំងអស់
20, Jul 2015 , 1:35 pm        
រូបភាព
ដោយ:
អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ដែល​លោក​ជា មុនី កាន់តំណែង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ពី​បងប្រុស​របស់លោក គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ឆ្នាំ ២០០៤ ។ លោក ជា មុនី បានប្រកាសថា រូបលោក​នឹង​ឈប់ឈរ​ឈ្មោះ​ធ្វើជា​ប្រធាន​សហជីព​តទៅទៀត​នៅក្នុង​សមាជ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហជីព​ថ្មី​នាពេល​ខាងមុខនេះ។ រយៈពេល ១០ ឆ្នាំ ដែល​លោក​កាន់តំណែង​ជា​ប្រធាន​សហជីព​នេះ លោក មុនី យល់ថា ជាពេលវេលា​ដ៏​យូរ ហើយ​ល្មម​ទុក​ឱកាស​ឲ្យ​ក្មេងជំនាន់ក្រោយ​ទទួល​តំណែង​បន្ត។ ក្រោយពី​លាឈប់​ពី​ប្រធាន​សហជីព លោក ជា មុនី នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ធ្វើជា​សមាជិក​ធម្មតា តែ​មិន​ត្រូវការ​តំណែង​អ្វី​ទាំងអស់។ លើសពីនេះ លោក ជា មុនី ក៏​មិនមែនជា​មនុស្ស​ដែលលក់​ឧត្តមគតិឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​នោះដែរ។ ទាំងនេះ​ជា​អះអាង​របស់លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​បទ​សម្ភា​ន៍​ជាមួយ​ការី​និពន្ធ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ។


សូម​ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៖







Tag:
 ជា មុនី
 ជា វិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com