ជាតិ
សេដ្ឋកិច្ច
សមាជិកសភា​អាស៊ាន នឹង​ជជែក​ពី​ការអភិវឌ្ឍ និង​អភិរក្ស​វិស័យ​ទេសចរណ៍​ក្នុង​តំបន់
22, Jul 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ​អាយ​ប៉ា​លើក​ទី៧ (The7 AIPA Caucus) រយៈពេល៥ថ្ងៃ​ចាប់ពី​ថ្ងៃទី២៦ដល់​ថ្ងៃទី៣០ ខែកក្កដា​ខាងមុខ​នៅ​សណ្ឋាគារ​សុខា​អង្គរ​រី​សត ខេត្តសៀមរាប។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រកាស​ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាជាតិ​កម្ពុជា។



«ទេសចរណ៍​អាស៊ាន៖ ជំរុញ​ការអភិរក្ស​ធម្មជាតិ​និង​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព» គឺជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​រយៈពេល៥ថ្ងៃនេះ។

រដ្ឋសភា​កម្ពុជា​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​គណ:ប្រតិភូ​នៃ​ប្រទេស​ចំនួន៩ដែលជា​សមាជិក​អាស៊ាន នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះ លើកលែងតែ​ប្រទេស​ហ្វីលីពីន។ យ៉ាងណាក៏ដោយ រដ្ឋសភា​កម្ពុជា មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អវត្តមាន​របស់​ប្រទេស​ហ្វីលីពីន​នេះ​ទេ។ ក្រៅពី​ប្រទេស​ទាំង៩ អគ្គលេខាធិការ​អាយ​ប៉ា និង​តំណាង​របស់​អគ្គលេខាធិកា​រដ្ឋា​ន​អាស៊ាន ក៏​នឹងចូលរួម​កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ អាយ​ប៉ា លើក​ទី៧នេះដែរ។

កិច្ចប្រជុំ​ក្រុម​អ្នកនយោបាយ​អាយ​ប៉ា(AIPA Caucus) បង្កើតឡើង​ក្នុង​បំណង​ពិគ្រោះ​យោបល់​ពី​ការវិវត្ត​នយោបាយថ្មីៗដែល​កើតឡើង​នៅក្នុង​តំបន់​និង​សកលលោក​ក្នុង​ក្របខណ្ឌ​សភា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន៕



© រក្សាសិទ្ធិដោយ thmeythmey.com