សង្គមអន្តរជាតិ​
អន្តរជាតិ
សាកលវិទ្យាល័យ​រដ្ឋ​ទាំង១០ ដែល​ល្អ​ជាងគេ​នៅ​សហរដ្ឋអាមេរិក
25, Jul 2015 , 10:40 pm        
រូបភាព
ដោយ: ធីតា
ប្រព័ន្ធ​អប់រំ​នៃ​បណ្តុំ​សាកលវិទ្យាល័យ California គឺជា​ប្រព័ន្ធ​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងចំណោម​ប្រព័ន្ធ​សិក្សា​នៃ​បណ្តា​សាកលវិទ្យាល័យ​រដ្ឋ​ក្នុងប្រទេស​នានា​នេះ​បើតាម​ចំណាត់ថ្នាក់​ថ្មី​ដែល​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ពិភពលោក។



ក្នុងចំណោម​សាកលវិទ្យាល័យ​ល្អ​ជាងគេ​ទាំង ១០ នៅ​សហរដ្ឋអាមេរិក​ប្រព័ន្ធ​អប់រំ​នៃ​បណ្តុំ​សាកលវិទ្យាល័យ​California ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​សាកលវិទ្យាល័យ​រដ្ឋ​ដ៏​ល្អ​ជាងគេ​មួយ​ក្នុង​ពិភពលោក ដោយ​សាកលវិទ្យាល័យ California នៅ​Berkeley ជាប់​នៅ​លំដាប់​ទី ៧ ។ ខាងក្រោម​នេះ គឺ​ឈ្មោះ​នៃ​សាកលវិទ្យាល័យ​រដ្ឋ​ទាំង ១០ ដែល​ល្អ​ជាងគេ​នៅ​សហរដ្ឋអាមេរិក៖

1.    សាកលវិទ្យាល័យ Californiaនៅ​Berkeley (ជាប់​ចំណាត់ថ្នាក់​លេខ ៧ ក្នុង​ពិភពលោក)


2.    សាកលវិទ្យាល័យ​California នៅ​Los Angeles (ជាប់​ចំណាត់ថ្នាក់​លេខ ១៥)


3.    សាកលវិទ្យាល័យ​Michigan នៅ Ann Arbor (ជាប់​ចំណាត់ថ្នាក់​លេខ ១៩)


4.    សាកលវិទ្យាល័យ​California នៅ San Diego (ជាប់​ចំណាត់ថ្នាក់​លេខ ២១)


5.    សាកលវិទ្យាល័យ​Wisconsin-Madison(ជាប់​ចំណាត់ថ្នាក់​លេខ ២៥)


6.    សាកលវិទ្យាល័យ Californiaនៅ San Francisco (ជាប់​ចំណាត់ថ្នាក់​លេខ ២៦)


7.    សាកលវិទ្យាល័យ Texas នៅ Austin(ជាប់​ចំណាត់ថ្នាក់​លេខ 30)


8.    សាកលវិទ្យាល័យ Washington-Seattle (ជាប់​ចំណាត់ថ្នាក់​លេខ ៣១)


9.    សាកលវិទ្យាល័យ Illinois at Urbana-Champaign (ជាប់​ចំណាត់ថ្នាក់​លេខ ៣៣)


10.    សាកលវិទ្យាល័យ North Carolina នៅ Chapel Hill (ជាប់​ចំណាត់ថ្នាក់​លេខ ៤០)៕




Tag:
 សាកលវិទ្យាល័យ​រដ្ឋ​ទាំង១០ ដែល​ល្អ​ជាងគេ​នៅ​សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com