សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន៖ ជា​រឿង​អាម៉ាស​ដល់​បុព្វបុរស បើ​ចិន​មិនអាច​ការពារ​សមុទ្រ​ចិន​ខាងត្បូង
25, Jul 2015 , 5:40 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​អះអាងថា បើសិនជា​ចិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ក្នុងការ​ទាមទារ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​របស់ខ្លួន​យូរអង្វែង​មកហើយ​នោះ វា​នឹងធ្វើ​ឲ្យ​អាម៉ាស​ដល់​បុព្វបុរស​ចិន។ ម្យ៉ាងទៀត​លោក​បាន​បន្ថែមថា ប្រសិនបើ​ចិន​មិនអាច​ប្រឈមមុខ​ជាមួយ​ការរំលោភបំពាន​អធិបតេយ្យ​របស់ខ្លួន​បាន​ពេលបច្ចុប្បន្ន​វា​ក៏​ជា​រឿ​អាម៉ាស​បន្សល់ទុក​ទៅដល់​កូនចៅ​ជំនាន់​ក្រោយ​ដូចគ្នា​ដែរ។



សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​បង្ខំ​ឲ្យ​អាមេរិក​ដែល​សម្ព័ន្ធមិត្ត​ភាគី​ជម្លោះ​សមុទ្រ​ចិន​ហ្វីលីពីន ចេញមុខ​រិះគន់​ចិន និង​ចោទថា​ចិន​កំពុង​រំលោភ​ឈ្លានពាន​ដែន​អធិបតេយ្យ​របស់​ភាគី​ជម្លោះ​ឯទៀត​ផង។ យ៉ាងណាក៏ដោយ​ភាគី​ចិន​មិនបាន​ខ្វល់ខ្វាយ​នឹង​ពាក្យរិះគន់ ជេរប្រទេច​ផ្តាសារ​រប​ស់​អ្នកណា​ឡើយ។ ចិន​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ក្នុង​តំបន់​ជម្លោះ​ដដែល។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រមុខ​ការទូត​ចិន​លោក Wang Yi កាលពី​ម្សិលមិញ​បាន​បកស្រាយ​បញ្ហា​គោលជំហរ​របស់​ចិន និង​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ផង។ លោក បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ការកាន់កាប់​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​លោក​បង្ហើប​ថា ចិន​ទេ​ដែលជា​ជនរងគ្រោះ ព្រោះ​បណ្តា​រដ្ឋ​ដែល​កំពុង​ទាមទារ ទើបតែ​ចាប់ផ្តើម​ចោល​កាន់កាប់​កោះ​របស់​ចិន​ឆ្នាំ ១៩៦០ ក្រោយ​ពេលដែល​គេ​ប្រទះឃើញ​ប្រេង​ប៉ុណ្ណោះ។

លោក​បាន​សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរ​គោលជំហ​រ​របស់​ចិន​ក្នុងការ​ទាមទារ​យក​តំបន់​ជម្លោះ វា​នឹង​បង្ក​ភាពអាម៉ាស​ដល់​បុព្វបុរស​ចិន​ដែល​ប្រឹងប្រែង​បន្សល់ទុក​មរតក​តាំងពី​យូរ​មកហើយ​នេះ។

«មួយ​ពាន់​ឆ្នាំមុន ចិន​ជា​រដ្ឋ​ដែលមាន​អ្នកធ្វើដំណើរ​តាម​សមុទ្រ​បាន​ឆ្ងាយ​ជាងគេ ហើយ​ជាការ​ពិត​ដែល​ចិន​ជា​រដ្ឋ​ដំបូង​បំផុត​ដែល​រកឃើញ និង​គ្រប់គ្រង​កោះ Nansha »។ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​ដូច្នេះ​ដោយ​ប្រើប្រាស់​ភាសា​ចិន សម្គាល់​កោះ Spratly ។ លោក​បាន​បន្ថែម​ផងដែរ​ថា ចិន​មិន​បន្ថែម​ការទាមទារ​រ​បស់​ខ្លួន​ដែលមាន​តាំងពី​យូរ​មកហើយ​ឡើយ ហើយ​ចិន​ក៏​មិន​បន្ថយ​ការទាមទារ​ដូចគ្នា ព្រោះ​បើ​ចិន​ហ៊ាន​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន​គ្មាន​មុខ​អ្វី​ប្រឈម​ជាមួយ​បុព្វ​បុស​ឡើយ។ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ បើសិនជា​រដ្ឋាភិបាល​មិនអាច​តតាំង​ជាមួយ​ការ​បំពារបំពាន​អ​ធិ​តេ​យ្យ​របស់ខ្លួន​នាពេល​បច្ចុប្បន្ន ចិន​ក៏​រឹតតែ​គ្មាន​មុខ​អ្វី​ដើម្បី​ប្រឈម​ជាមួយ​កូនចៅ​ជំនាន់​ក្រោយ​ដូចគ្នា។

សូម​រម្លឹក​បន្តិច​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ មហាអំណាច​ចិន​កាន់តែ​សកម្ម​ក្នុងការ​ទាមទារ​យក​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រ​ហូរ​ដល់​បង្ក​ឲ្យ​មាន​ភាព​តានតឹង​និង​មានការ​ប៉ះទង្គិច​គ្នា​ផង​នៅក្បែ​តំបន់​ជម្លោះ។ បច្ចុប្បន្ននេះ​ក្រុង​ប៉េកាំង​បាន​បន្តសកម្មភាព​សាងសង់​កោះ​សិប្បនិម្មិត​នៅក្បែរ​ប្រជុំ​កោះ​ដែល​បណ្តា​រដ្ឋ​ដទៃទៀត​ជា​ភាគី​ជម្លោះ​កំពុងតែ​ទាមទារ​ដែរនោះ។

ប្រទេស​ភាគី​ជម្លោះ​ដូចជា​ហ្វីលីពីន និង​វៀតណាម​បណ្តា​ថ្កោលទោស និង​ឡាំប៉ា​ខឹង​ចិន​ថា​រំលោភ​យក​ដែនទឹក​ដោយ​អាង​ខ្លួន​ខ្លាំង។ ហ្វីលីពីន ក្រៅពី​មាន​អាមេរិក​ជា​ខ្នងបង្អែក​ហើយ​នោះ រដ្ឋ​អាស៊ាន​មួយ​នេះ​បាន​អូសទាញ​ជប៉ុន​ឲ្យ​មក​ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​នេះ​ថែមទៀត។ កាលពីថ្មីៗនេះដែរ​ល​មន្ត្រីការទូត​ក្រុង​វ៉ាស៊ីនតោន​ពីររូប​បាន​ប្រដូច​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ទៅនឹង​សកម្មភាព​រុស្ស៊ី​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ចិន​មិនទាន់​តបត​ឬ​បង្ហាញ​ប្រតិកម្ម​អ្វី​តប​វិញ​ឡើយ៕



Tag:
 សមុទ្រចិនខាងត្បូង
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com