អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុង​ព្យុងយ៉ាង៖បើ​មាន​សង្គ្រាម​នៅក្នុង​ឧបទ្វីប​កូរ៉េ​គ្មាន​ជនជាតិ​អាមេរិក​ណាមួយ​អាច​រស់រាន​នោះទេ
28, Jul 2015 , 10:48 am        
រូបភាព
ដោយ:
 
នៅក្នុង​ឳ​កាស​នៃ​ខួប​រំលឹក​លើក​ទី៦២នៃ​ការបញ្ចប់​សង្គ្រាម​នៅក្នុង​ឧបទ្វីប​កូរ៉េ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ទៅកាន់​អាមេរិក​ដោយ​បញ្ជាក់ថា“បើ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​អាច​កើតឡើង​ម្តងទៀត​នោះ​កូរ៉េខាងជើង​នឹងមិន​ឲ្យ​មាន​ជនជាតិ​អាមេរិក​ណាមួយ​មាន​ជិវិត​នោះទេ។នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ពត៌មាន KCNA។



ថ្ងៃទី២៧កក្កដា​គឺជា​ថ្ងៃ​ដែល​កូរ៉េ​ទាំងពីរ​បានបញ្ចប់​នូវ​សង្គ្រាម​រយៈពេល​បី​ឆ្នាំ​ពោលគឺ​ចាប់ពី​ឆ្នាំ១៩៥០ដល់១៩៥៣។ ថ្វី​ត្បិត​មិនមាន​សន្ធិសញ្ញា​ណាមួយ​ត្រូវបាន​ធ្វើឡើង​ដោយ​ភាគី​ទាំងពីរ​ដើម្បី​បញ្ចប់សង្គ្រាម​ជា​ផ្លូវការ​នៅក្នុង​ឧបទ្វីប​កូរ៉េ​ក៏ដោយ២៧កក្កដា​បាន​ក្លាយជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​កូរ៉េខាងជើង​បានចាត់ទុក​ថា​ជា​ថ្ងៃ​ជ័យជំនះ​ទៅលើ​ចក្រពត្តិ​អាមេរិក​ជាមួយនឹង​កូរ៉េខាងត្បូង​និង​អង្គការ​ស​ប្រជាជាតិ​ផងដែរ។

ឆ្លៀត​ឱ​កាស​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែលមាន​វត្តមាន​អតីត​យោធា​និង​មន្ត្រី​កំពុង​បម្រើការ​រាប់ពាន់​នាក់លោក​ប្រធានាធិបតី​វ័យក្មេង​គីម​ជុង​អ៊ុន​បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​យ៉ាង​ចាស់ដៃ។ ជាមួយគ្នានេះ​លោក​ក៏បាន​ទ​ទួ​ច​ក្មេងជំនាន់ក្រោយ​ត្រូវតែ​បណ្តុះ​ស្មារតី​ការពារជាតិ​ដូចដែល​អតីត​យោធា​ជើងចាស់​បានធ្វើ​ក្នុងពេល​សង្គ្រាម។

ស្រប​ពេលដែល​លោក​បានលើកឡើង​ពី​ការវិវត្តន៍​នៃ​អាវុធ​នុយក្លេអ៊ែរ​មេដឹកនាំ​កំពូល​រូបនេះ​ក៏បាន​ផ្ញើរ​សារ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​តែងតែ​ចេញ​គោលនយោបាយ​ប្រឆាំង​ជាមួយនឹង​កូរ៉េខាងជើង​ផងដែរ។ លោក​បាន​បញ្ជាក់ថា​សហ​រដ្ឋ​មេ​រិ​ក​មិនមែនជា​ការគំរាមកំហែង​និង​ការ​ភ័យ​សម្រាប់​កូរ៉េខាងជើង​ទៀត​នោះទេ​តែ​ពេលនេះ​កូរ៉េខាងជើង​ទើប​ជា​ប្រភព​ដ៏​គួរ​ឲ្យ​ខ្លាច​ទៅកាន់​សហរដ្ឋអាមេរិក។

អ្វីដែល​គួរកត់សម្គាល់​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​Yong-sikបាន​ថ្លែងការណ៍​ដាច់ដោយឡែក​ពី​លោក​គីម​ជុង​អ៊ុន​ទៅកាន់​មន្ត្រីការទូត​និង​អតីត​យោធា​ពី​បញ្ហា​នេះដែរ។ក្នុងនោះ​លោក​បញ្ជាក់ថា​បើសិន​អាមេរិក​មិន​បោះបង់គោល​ន​យោ​បា​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​និង​ព្យាយាម​ទាញ​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​ឧបទ្វីប​កូរ៉េ​នោះទេ​កូរ៉េខាងជើង​នឹង​ត្រៀម​ដើម្បី​ប្រយុទ្ធ​រហូតដល់​គ្មាន​នរណាម្នាក់​នៅសល់​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ចុះចាញ់។

គួរបញ្ជាក់​ផងដែរ ក្រោយពី​បញ្ចប់​អាណានិគម​ដោយ​ជប៉ុន ឧបទ្វីប​កូរ៉េ​ត្រូវបាន​បែងចែក​ជា​ពីរ នៅក្នុង​ឆ្នាំ១៩៤៥ ដែលមាន​កូរ៉េខាងជើង និង កូរ៉េខាងត្បូង។ ដោយសារ មាន​មនោគមវិជ្ជា និង ការគាំទ្រ​ពី​សំណាក់​មហាអំណាច​ផ្ទុយគ្នា ពោលគឺ​កូរ៉េខាងជើង មានការ​គាំទ្រ​ដោយ​អតីត សហភាពសូវៀត និង កូរ៉េខាងត្បូង​មាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ប្រទេស​ទាំងពីរ​ក៏បាន ផ្ទុះ​សង្គ្រាម​នៅក្នុង​អំឡុង​ឆ្នាំ១៩៥០ ដល់ ១៩៥៣ ។ យ៉ាងណាមិញ សង្គ្រាម​ត្រូវបាន​បញ្ចប់ នៅ​ឆ្នាំ១៩៥៣មែន ក៏ប៉ុន្តែ​ផ្នត់គំនិត​របស់​កូរ៉េខាងជើង និង​អាមេរិក គឺ​នៅតែ​ប្រឆាំង​គ្នា ដែល បាន​ឈានដល់​ភាព​តានតឹង​រហូតមកដល់​បច្ចុប្បន្ន៕



Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com