ព័ត៍មានសុខភាព
សុខភាព៖ ញ៉ាំ​អាហារ​ពេលព្រឹក​ច្រើន នឹង​បង្កើន​ឱកាស នៃ​ការ​មានកូន
30, Sep 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

ការទទួល​ទាន​របប​អាហារ ដែលមាន​កាឡូរី​ខ្ពស់​ប្រចាំថ្ងៃ នៅពេល​ព្រឹក អាច​បង្កើន​ការបញ្ចេញ​ពង​អូវុល និង​បង្កើន​ឱកាស នៃ​ការ​មានគភ៌​ផងដែរ។



ពាក្យចាស់​មួយ​បាន​ពោលថា ញ៉ាំ​អាហារ​ពេលព្រឹក ឱ្យ​ដូច​ស្ដេច ញ៉ាំ​អាហារ​ពេល​ថ្ងៃត្រង់ ឱ្យ​ដូច​អ្នកមាន ហើយ ញ៉ាំ​អាហារ​ពេល​ល្ងាច ឱ្យ​ដូច​អ្នកក្រ។ ការទទួល​ទាន​អាហារ​ពេលព្រឹក​ច្រើន ប៉ុន្តែ ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​អាហារ​ល្ងាច​តិចតួច អាចធ្វើ​ឱ្យមាន​ការរំខាន ដល់​ការ​មាន​រដូវ​របស់​ស្ត្រី ដោយ​ជំងឺ​ក្រពេញ​អូវែ។

ការស្រាវជ្រាវ​មួយ ក៏បាន​បង្ហាញថា ការកាត់បន្ថយ ការទទួល​ទាន​អាហារ ដែលមាន​កាឡូរី​ខ្ពស់ អាច​ប៉ះពាល់​ដល់​ទម្ងន់​ខ្លួន ប៉ុន្តែ ការកំណត់​ពេលវេលា នៃ​ការ​ទទួលទាន​អាហារ និង​តុល្យភាព​នៃ​កាឡូរី ប្រចាំថ្ងៃ ជា​កត្តា​ដ៏​សំខាន់​មួយ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com