ពីនេះ ពីនោះ
តើ​ពាក្យ «ស​ញ្ចឹ​ង, សញ្ជឹង,សា​ញ្ជឹ​ង» មួយណា​ត្រឹមត្រូវ?
29, Jul 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​នេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា «ស​ញ្ចឹ​ង» ឬ «សា​ញ្ជឹ​ង»ដែលជា​ពាក្យ​ខុស​ទៅវិញ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «សញ្ជឹង» ជា​កិរិយាសព្ទ មានន័យថា ទ្រឹង​ជញ្ជឹងគិត​ដោយ​អាការ​ក្រៀមក្រំ។ ឧទាហរណ៍៖ អង្គុយ​សញ្ជឹង​ធ្មឹង​ម្នាក់ឯង។ ល៕




© រក្សាសិទ្ធិដោយ thmeythmey.com