អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ​ត្រកូល​Galaxy Note ចូលរួមចំណែក​ធ្វើអោយ​Samsung ក្លាយជា​ក្រុមហ៊ុន ទូរ​ស័​ព្ធ​លេខ 1 ក្នុង​ពិភពលោក
30, Jul 2015 , 2:43 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុមហ៊ុន សាម​សុង បាន​នឹង​កំពុង​ពង្រឹង​ខ្លួន​ជា​អ្នក​នាំមុខគេ​លើ​ទីផ្សា​ទូរស័ព្ទ​ជា​លំដាប់ ដែលមាន​ជា​ប្រភេទ​ទូរស័ព្ទ​ធម្មតា និង​ប្រភេទ​ទូរស័ព្ទ​ទំនើប ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា។ ជាពិសេស ក្រុមហ៊ុន​នៅតែ​ឈរលើ​លំដាប់​លេខ​មួយ នៃ​ចំណែក​ទីផ្សា​ទូទាំង​ពិភពលោក តាមរយៈ​ភាពជោគជ័យ​របស់​ទូរ​ស័ព្ទ​ដៃ​ទំនើប​ស្មា​ត​ហ្វូ​ន ប្រភេទ Galaxy S series និង Galaxy Note series ។

ទូរស័ព្ទ​Galaxy Note គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត ថ្លៃថ្នូរ​ឈានមុខ​គេ​ដែល​បាន​ចេញលក់​កាលពី​ឆ្នាំ 2011 គិត​មកដល់ពេលនេះ ក្រុមហ៊ុន​បានចេញ​លក់​ដល់​Galaxy Note ជំនា​ន់ទី4។ វា​មាន​លក្ខណៈពិសេសសំខាន់ៗ ខុសប្លែក​ពី​ទូរស័ព្ទដៃ​ដទៃ​ដូចខាងក្រោម​នេះ៖

1.    អេក្រង់​ច្បាស់​បំផុត៖ រូបភាព និង​អត្ថបទ​បង្ហាញ​នៅលើ​អេក្រង់​ប្រភេទ​Super AMOLEDមាន​ភាពច្បាស់ ជាមួយនឹង​អេក្រង់​ដ៏​ធំ នៃ Samsung GALAXY Note បាន​បង្កើន​ផលិតភាព​អាជីវកម្ម​និង​តម្រូវការ​របស់​អ្នក​ប្រើ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន។

2.    បង្កើន​ប្រសិទ្ធិភាព​នៃ​ការកត់ត្រា​លើ​រូបភាព៖ជាមួយនឹង​ការកត់ត្រា​លើ​រូបថត អ្នក​អាច​បង្កើន​ផលិតភាព​ក្នុងការ​ធ្វើការ​របស់​អ្នក ដោយ​អាច​កាត់បន្ថយ​ពេលវេលា​ក្នុង​ការធ្វើ​កំណត់ហេតុ និង​ឯកសារផ្សេង។ នៅពេលដែល​អ្នក​ថតរូប​ជាមួយនឹង​Photo Note វា​នឹង​ជួយ​កែសម្រួល​នូវ​កម្រិត​ពណ៌​រូបភាព​ដោយ​ស្វ័យប្រវត្តិ ដើម្បី​បង្កើន​នូវ​ភាពច្បាស់ និង​គុណភាព​របស់​រូបភាព។ អ្នក​អាច​គូរ ឬ​សរសេរ​នៅលើ​រូបថត ឬ​អត្ថបទ​ជាមួយ​S Pen និង​ចែករំលែក​ការកត់ត្រា​ទាំងនោះ ផ្ទេរ​ទៅក្នុង​ថែប​ប្លែ​ត ឬ​កុំព្យូទ័​បាន​យ៉ាង​ងាយស្រួល។

3.    ភាព​វៃឆ្លាត ប៊ិច​S Pen ដ៏​អស្ចារ្យ៖មាន​ភាពងាយស្រួល ក្នុងការ​ប្រមូល​ព័ត៌មាន មិន​ថា​វា​ជា​ប្រភេទ​អត្ថបទ ឬ​រូបភាព​ឬ​នៅ​ទីតាំង​ណា។វា​អាចជួយ​បង្កើន​សមត្ថភាព ក្នុងការ​ទទួលស្គាល់​អ​ត្ថ​បទ​រូបភាព ហើយ​វា​ក៏​ស្គាល់​តួអក្សរ​ប្រភេទ​អុ​ប​ទិច(OCR) បាន​ផងដែរ។S Pen ក៏​អាច​ផ្តល់នូវ​ភាពងាយស្រួល​ក្នុង ការហៅ​ចេញ​ការរក្សា​ទុក​តារាង​ពេលវេលា​ធ្វើការ កត់ត្រា​អាស័យដ្ឋាន​ផ្ញើ​អ៊ី​ម៉ែ​ល​រក្សាទុក​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង ឬ​ការមើល​គេហទំព័រផ្សេង។

4.    សាក​ថ្ម​បាន​លឿន៖អ្នក​នៅតែ​អាចធ្វើ​ការបន្ត ពេលដែល​កំពុង​សាក​ថ្ម​ដែលមាន​ល្បឿន​លឿន​ព្រោះថា​លក្ខណៈពិសេស​នៃ​ការ​សាក​ថ្ម​នេះ វា​ជួយ​បង្កើនល្បឿន​រហូតដល់ 31% បើ​ធៀប​ទៅនឹង​ល្បឿន​នៃ​ការ​សាក​ថ្ម​ធម្មតា អ្នក​អាច​សាក​ថ្ម​ពេញ​បាន​យ៉ាង​លឿន​ក្នុងពេល​ដ៏​ឆាប់រហ័ស​បំផុត។

5.    ការ​សន្សំ​ថាមពល​ជាមួយ​Ultra Power ៖ អ្នក​អាច​ពង្រីក​អាយុកាល​របស់​ថ្ម​បាន​យ៉ាងយូរ​នៅពេលដែល​អ្នក​នៅ​ឆ្ងាយ​ពី​កន្លែង​សាក​ថ្ម​ហើយ​អ្នក​អាច​នៅតែ​បន្តការងារ​របស់​អ្នក​បានជា​ធម្មតា។ សូម្បីតែ​នៅពេលដែល​ថ្ម​របស់​អ្នក​នៅសល់តែ 10% អ្នក​នៅតែ​អាច​បន្ដ​ប្រតិ​ប​ត្ដិ​ការ​ការងារ​របស់​អ្នក​បាន​ពេញ​មួយថ្ងៃ។

6.    ប្រព័ន្ធ​សុវត្ថិភាព Samsung KNOX៖លក្ខណៈពិសេស​របស់​វា គឺ​ផ្តល់នូវ​ផលប្រយោជន៍​ពីរ​យ៉ាង​រួមមាន ការផ្ទៀងផ្ទាត់​នូវ​ភាពត្រឹមត្រូវ​របស់​ម៉ាស៊ីន និង​ការពារ​សុ​វត្ថ​ភាព​ទិន្នន័យ​របស់​អ្នក។

អត្ថប្រយោជន៍​ដ៏​លើសលុប​របស់ Samsung GALAXY Note ស៊េរី​នេះ បានធ្វើ​ឲ្យ​អតិថិ​ជាច្រើន ជាពិសេស​អ្នក​ដែល​ធ្វើការ​ខាងមុខ​ជំនួញ មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ទៅលើ មុខងារពិសេសៗ របស់ Galaxy Note ជំនាន់​ថ្មី។ស្រប​ជាមួយគ្នានេះ ដោយសារ​តែមាន​ពាក្យ​ច​ចាម​រ៉ា​ម​ជាច្រើន ពាក់ព័ន្ធ​នឹង​ទូរស័ព្ទ Samsung Galaxy Note5  ដែល​នាំគ្នា​ទស្សន៍ទាយ រូបរាង ក៏ដូចជា​លក្ខណៈពិសេស​របស់​វា ធ្វើ​ឲ្យ​បណ្តាញសារព័ត៌មាន​ទូទាំង​ពិភពលោក ភ្ញាក់ផ្អើល ចង់ដឹង​ចង់ឃើញ ចង់​ប្រើ ទូរស័ព្ទដៃ​ទំនើប ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy Note ជំនា​ន់ទី 5 នេះ ថា​វា​អស្ចារ្យ​កម្រិតណា។

ព័ត៌មាន​ពិត​យ៉ាងណា ដែល​ពាក់ព័ន្ធ​ជាមួយនឹង​Samsung Galaxy Note 5  សូម​រង់​ចាំមើល​ទាំងអស់គ្នា ដោយ​សាម​សុង​បានបញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​ការបង្ហាញ​រូបរាង​ថ្មី របស់​ទូរស័ព្ទ Samsung Galaxy Note 5 ហើយ​ថា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 13សីហា​ខាងមុខនេះ។ 

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។ ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.comនិង global.samsungtomorrow.com


© រក្សាសិទ្ធិដោយ thmeythmey.com