អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino ថ្លែង​សន្ទរកថា អួត​ស្នាដៃ មុនពេល​ផុត​អាណត្តិ​ដឹកនាំ
30, Jul 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃ​ចន្ទ កន្លងទៅ ប្រធានាធិបតី​ហ្វីលីពីន បេ​នី​ណូ អាគី​ណូ បានធ្វើ​សន្ទរកថា​ទៅកាន់​ប្រជាជន​ទូទាំងប្រទេស មុននឹង​លោក​ត្រូវផុត​អាណត្តិ​ដឹកនាំ នៅ​ខែមិថុនា ឆ្នាំ២០១។ ស្របពេល​ជាមួយគ្នា នៅ​ក្រុង​ម៉ានីល ក៏មាន​បាតុករ​រាប់ពាន់នាក់​នាំគ្នា​តវ៉ា​ប្រឆាំង​លោក​អាគី​ណូ​ដែរ។ បាតុកម្ម​បាន​បង្ក​ទៅជា​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស។



លោក អាគី​ណូ បាន​ថ្លែង​សន្ទរកថា ទៅកាន់​ប្រជាជន​ទូទាំង​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ស​បង្ហាញថា លោក​បាន​ត្រៀមខ្លួន​ចុះ​ពី​អំណាច នៅពេល​លោក​ផុត​អាណត្តិ​ដឹកនាំ​នៅ​ខែមិថុនា ឆ្នាំក្រោយ។ លោក​អាគី​ណូ បាន​ជាប់ឆ្នោត​ជា​ប្រ​ធានា​ធីប​តី តាំងពី​ឆ្នាំ២០១០ម្ល៉េះ។ លោក​បាន​អំពាវនាវ​អោយ​មេដឹកនាំ​ថ្មី បន្ត​កំណែទម្រង់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។ នៅ​ពីមុខ​សមាជិកសភា ប្រធានាធិបតី​ហ្វីលីពីន​បាន​ថ្លែង​ការពារ​ការបង្កើត​តំបន់​អ្នក​កាន់សាសនា​អ៊ីស្លាម​ស្វ័យ​ត​មួយ នៅ​កោះ​មីន​ដា​ណាវ។ លោក​ក៏​ឆ្លៀត​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ការ​គេចពន្ធ​ផងដែរ។

លទ្ធផល​ការងារ​រដ្ឋាភិបាល​រប​ស់លោក​អាគី​ណូ​ពិតជា​ទទួលផល​វិជ្ជមាន​ច្រើន ដូចជា​ការ​អួត​របស់លោក​ពិតមែន។ ក្នុង​អាណត្តិ​របស់លោក សេដ្ឋកិច្ច​ហ្វីលីពីន​ជួប​កំណើន​លើស៦ភាគរយ ពី​ឆ្នាំ២០១២ដល់​ឆ្នាំ២០១។ ទីផ្សារ​ភាគហ៊ុន​វិញ​ក៏មាន​ស្ថាន​ភាពល្អ។ ខណៈ​កន្លងមក គេ​មិនសូវ​ផ្តល់យោបល់​អោយទៅ​រកស៊ី​នៅ​ហ្វីលីពីន ឥឡូវនេះ ហ្វីលីពីន​បានក្លាយ​ជា​ចំណាប់អារម្មណ៍​របស់​អ្នកវិនិយោគ​គួរអោយកត់សំគាល់។

ប៉ុន្តែ ក្រុង​ម៉ានីល​នៅ​មិនទាន់​បើកចំហ​ដល់​អ្នកវិនិយោគ​បរទេស១០០ភាគរយ​ទេ។ តាមរយៈ​សន្ទរកថា​ជាតិ អួត​ស្នាដៃ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អាគី​ណូ​ប្រហែល​ចង់អោយ​អ្នកដឹកនាំ​អាណត្តិ​ក្រោយ​របស់​ហ្វីលីពីន​បើកចំហ​ទ្វារ១០០ភាគរយ​ដល់​ការវិនិយោគ​បរទេស​ហើយ។ មុន​ផុត​អាណត្តិ​ដឹកនាំ ប្រជាប្រិយភាព​របស់លោក​អាគី​ណូ មាន​កម្រិត​ខ្ពស់​រហូតដល់​ទៅជា​ង៥០ភាគរយ​ឯណោះ៕


Tag:
 ​ហ្វី លីពីន
 បេ​នី​ណូ អាគី​ណូ
© រក្សាសិទ្ធិដោយ thmeythmey.com