ពីនេះ ពីនោះ
ធ្វើ​ដូចម្តេច​ទើប​អាច​បំភ្លេច​សង្សារ​ចាស់​បាន?
04, Nov 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ

១/ ចៀសវាង​ការគិត​ដដែល៖ វា​ស្ទើរតែ​ជា​រឿង​មិនអាច​ទៅរួច​ទៅហើយ ដែល​អ្នក​អាច​គេចវេស​ចេញពី​ការគិត​ទៅលើ​អ្នក​ចាស់​បាន។ ប៉ុន្តែ អ្នក​មិនត្រូវ​ភ្ជាប់​នូវ​អារម្មណ៍​ឲ្យ​គិតពី​រឿង​ទាំងអស់​នោះឡើយ។ ចូរ​ចាំ​ថា អ្នក​ប្រហែលជា​បាន​រីករាយ​នឹង​ពេលវេលា​របស់​អ្នក​ជាមួយ​មនុស្ស​ម្នាក់នេះ​មែន ប៉ុន្តែ​ដោយសារតែ​អ្នក​ទាំងពីរ​មិន​ចង់រ​ស់បាន​ជាមួយគ្នា​ទៀត យក​ល្អ​គួរតែ​ឲ្យ​វា​បញ្ចប់​វិញ​ទៅ។ ស្ថានភាព​ជីវិត​មួយ​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​សម្គាល់​នូវ​អ្វី ដែល​អ្នកត្រូវការ​ដើម្បី​ចៀសវាង នៅពេល​រៀប​គម្រោង​ដើម្បី​ទទួលបាន​ទំនាក់ទំនង​ស្នេហា​មួយ​បាន។



២/ ពេលវេលា​ជា​រឿង​សំខាន់៖ ពេលវេលា​អាចជួយ​ឲ្យ​សះ​របួសអ្វីៗបាន​ទាំងអស់ ហើយ​វា​ក៏​ជា​រឿង​ពិត​ចំពោះ​ទំនាក់ទំនង​ស្នេហា​ដែរ។ ចូរ​សម្លឹង​ទៅមុខ ដើម្បី​ទទួលបាន​ពេលវេលា​ដ៏​អស្ចារ្យ​មួយ ក្រោយពី​ការឈឺចាប់​ត្រូវបាន​កន្លងផុត​ហើយ។ វា​នឹង​កើតឡើង​ដោយ​មិនដឹង​ខ្លួន​តែម្តង។

៣/ និយាយ​គ្នា៖ ចូរ​ប្រាប់​មិត្តភក្តិ និង​សាច់ញាតិ​អ្នក​ថា ពួកគេ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង។ ការធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវចិត្ត​ស្រឡះ​ល្អជា​មួយ​មិត្តភក្តិ​ម្នាក់ ឬ​សាច់ញាតិ​ក្នុង​គ្រួសារ ប្រហែលជា​អាចជា​ថ្នាំបន្សាប​ដ៏​ល្អ​បំផុត ដើម្បី​សម្រួល​ដល់​ផលវិបាក​ក្រោយ​បែកបាក់​ស្នេហា។

៤/ កត់ត្រា​អារម្មណ៍​អ្នក​ឲ្យ​បាន​រហ័ស៖ ប្រសិនជា​អ្នក​យល់ថា ខ្លួនឯង​មាន​អារម្មណ៍​បែប​ជា ចូរ​អារម្មណ៍​បែប​នោះ​សរសេរ​ដាក់​ក្រដាស់​មួយ​ទៅ។ ការសរសេរ​អំពី​សកម្មភាព​ប្រចាំថ្ងៃ​នៅក្នុង​សៀវភៅ អាចមាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​បំផុត។ អ្នក​ប្រហែលជា​អាច​ទន្ទេញ​ចាំ​នូវ​ទម្លាប់​វិជ្ជមាន​សម្រាប់​ជីវិត​រស់នៅ​ផងដែរ។ រឿង​ដ៏​ល្អ​បំផុត​អំពី​ការសរសេរ​នេះ​គឺថា ពេលវេលា​នឹងធ្វើ​ឲ្យ​អ្នកមាន​ការផ្លាស់ប្តូរអ្វីៗស្ទើរតែ​ទាំងអស់​តែម្តង។

៥/ ចៀសវាង​ការ​រំលឹក​ដល់​មនុស្ស​ចាស់រ​បស់​អ្នក៖ កន្លែង ឬ​របស់របរ​ដែល​ធ្វើ​ឲ្យ​អ្នក​រំលឹក​ដល់​អ្នក​ចាស់​គួរតែ​យកទៅ​បោះចោល ឬ​កុំ​ទៅរក​កន្លែង​នោះ​ទៀត​អី។ វា​អាចជាអ្វីៗដូចជា ក្លិន ទីកន្លែង រូបភាព ចម្រៀង ឬអ្វី​គ្រប់យ៉ាង​តែម្តង។ ការដែល​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយនឹង​រឿង​អស់ទាំង​នេះ​ទៀត​វា នឹងធ្វើ​ឲ្យ​អ្នក​រំលឹក​ដល់​អនុសាវរីយ៍ចាស់ៗបាន ហើយ​វា​គ្មានអ្វី​ក្រៅពី​ធ្វើអោយ​ឈឺចាប់​ទៀត​នោះទេ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com