សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេងប្រុស​អាយុ២ឆ្នាំ​ម្នាក់ ត្រូវបាន​ចិញ្ចឹម​ដោយ​សត្វ​ពពែ
01, Aug 2015 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ

នៅ​ឆ្នាំ ២០១២មានកូន​ក្មេង​រស់ក្នុង​នៅ​ព្រៃ​ខ្វះ​អាហារូបត្ថម្ភ​ម្នាក់ ដែលមាន​ឈ្មោះថា Sasha T ត្រូវបាន​គេ​រកឃើញ បន្ទាប់ពី​ត្រូវបាន​មា្ត​យ ទុកចោល​នៅក្នុង​បន្ទប់​ជាមួយ​សត្វ​ពពែ​រយៈពេល​មួយឆ្នាំ។ ក្នុង​វ័យ ៤០ឆ្នាំ អ្នកស្រី Marina គឺជា​ម្តាយ​របស់​កុមារ​រូបនេះ ដែល​រស់នៅក្នុង​តំបន់ Rostov នៃ​ប្រទេស​រុស្ស៊ី។ ក្មេងប្រុស​នេះ មិនចេះ​និយាយ​បរិភោគ​ឬ​ប្រើ​បន្ទប់ទឹក​នោះទេ។ ប្រធាន​រង​នៃ​មន្ទីរ​ការងារ​សង្គម​នៅក្នុង​ទីក្រុង Shakhti បាន​និយាយថា​នៅពេលដែល​យើង​ចូលទៅក្នុង​ផ្ទះ​នោះ ម្តាយ​របស់ Sasha មិនមាន​អវត្តមាន​នៅ​ទីនោះ​ទេ។ ពេលដែល​ចូលទៅ គេ​បាន​ឃើ​ង​ថា​កុមារ​រូបនេះ​បាន​លេង​និង​គេង​ជាមួយនឹង​សត្វ​ពពែ ដែល​រស់នៅក្នុង​បន្ទប់​ជាមួយគ្នា។



ក្មេងប្រុស​នេះ​មាន​ទម្ងន់​មួយ​ភាគបី​តិចជាង​ក្មេង​ធម្មតា ក្នុង​អាយុ​ដំណាលគ្នា នៅពេលដែល​គេ​បាន​រកឃើញ និង​មិន​ព្រម​គេង​នៅលើ​គ្រែ​នេះ​ទេ។ គេ​ព្យាយាម​នៅក្រោម​គ្រែ ហើយ​គេង​នៅ​ទីនោះ។ គេ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ចំពោះ​មនុស្ស​ធំ ដែល​ចូលទៅ​មើល​គេ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com