ជាតិ
អង្គការ YRDP រៀបចំ​កម្មវិធី​ប្រកួត​តែង​និពន្ធ«ចម្រៀង​សន្តិភាព»នៅ​ថ្ងៃស្អែក
01, Aug 2015 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នឹង​រៀបចំ​កម្មវិធី​ប្រកួត​តែង​និពន្ធ ចម្រៀង​សន្តិភាព ក្រោម​ប្រធានបទ «សន្តិភាព​ផ្តើមចេញពី​ស្នាមញញឹម»។ កម្មវិធី​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២ សីហា​ស្អែក​នេះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង​ផ្នែក​សន្តិភាព និង​ផ្តល់ឱកាស​ឲ្យ​យុវជន​បញ្ចេញ​នូវ​គំនិត និង​ទស្សនៈ​ទៅលើ​ចំណេះដឹង​ផ្នែក​សន្តិភាព តាមរយៈ​ការ​តែង​និពន្ធ​អត្ថបទ​ចម្រៀង និង​កំណាព្យ​សន្តិភាព។



កម្មវិធី​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃទី២ សីហា នៅ​ការិយាល័យ​អង្គការ YRDP នេះ មាន​បេក្ខជន៥រូប បង្ហាញ​ពី​ស្នាដៃ​តែង​និពន្ធ​ចម្រៀង​ស​និ្ត​ភាព។ នៅក្នុង​កម្មវិធី​ដដែល​នេះ ក៏មាន​ការចែករំលែក​បទពិសោធន៍​ពី​គណៈកម្មការ​បី​រូប ស្តីពី «គន្លឹះ​នៃ​ការកសាង​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង ដោយ​ឆ្លុះបញ្ចាំង​ទៅនឹង​បរិបទ​សង្គម​បច្ចុប្បន្ន»ផងដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​លោក គង់ ឧ​ត្ត​ម តាមរយៈ ០៩៨ ៨៤៦ ៨៤៦ ៕


© រក្សាសិទ្ធិដោយ thmeythmey.com