ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជានឹង​បង្ហាញពីស្ថាន​ភាព​សារព័ត៌មាន​កម្ពុជាដល់​យុវជន១ ពាន់នាក់​មកពីជុំវិញ​ពិភពលោក
01, Aug 2015 , 10:54 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមអ្នកសារព័ត៌មានរបស់កម្ពុជា ចំនួន​ ៦ រូប​ នឹងធ្វើបទបង្ហាញក្តីអំពីស្ថានភាព​សារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដល់អ្នកកាសែត និងយុវជន​ដែលមក​ពីជុំវិញពិភពលោក​ប្រមាណ ១ ពាន់នាក់​នៅក្នុង​កម្មវិធី​បោះជុំរំអន្តរជាតិ​ពិភពនៃ​គំនិតរបស់​អ្នកកាសែតវ័យក្មេង​នៅក្នុង​ប្រទេសរុស្ស៊ី។



មុននឹងអ្នកកាសែតរបស់កម្ពុជាធ្វើបទបង្ហាញស្តីពីស្ថាន​ភាព​សារព័ត៌មាន​នៅកម្ពុជា ក៏មានការចាក់​ផ្សាយវីដេអូខ្លីរបស់ក្រសួងទេសចរណ៍ស្តីពីតំបន់ទេសចរណ៍នៅកម្ពុជា និងវីដេអូនៃព្រឹត្តិការណ៍អង្គសង្គ្រាន្តបង្ហាញដល់អ្នក​កាសែត និងយុវជនបរទស​ទាំង ១ ពាន់នាក់នោះផងដែរ។ បទបង្ហាញនេះ ដឹក​នាំដោយ​លោក សោម រតនា  ប្រធានដេប៉ាតឺម៉ង់​ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមននៃសកល​វិទ្យាល័យភូមិន្ទភ្នំពេញ​។

លោក សោម រតនា ដែលជាអ្នកសារព័ត៌មាន និងជាអ្នកដឹកនាំអ្នកកាសែតកម្ពុជា មកចូលរួម​កម្មវិធី​បោះជំរំអន្តរជាតិនៅរុស្ស៊ី​នេះ​ និយាយថា រូបលោក​មានអារម្មណ៍រំភើប​ណាស់​​ ដែល​កម្ពុជាមាន​ឱកាស​ចែក​បទពិសោធន៍ដល់បរទេស​។ « ខ្ញុំមានមោទកភាពណាស់​។ កម្ពុជា​ ក៏មាន​សមត្ថភាពចែក​បទ​ពិសោធ​ន៍​ដល់​បរទេស។ យើងចង់បង្ហាញពីកម្ពុជា ដល់បរទេស​ថា កម្ពុជា មិនមែនអន់​ឡើយ» ។ នេះជាពំនោលដោយក្តីសោមនស្សរបស់​លោក សាស្រ្តាចារ្យ សោម រតនា។

សូមបញ្ជាក់ថា បទបង្ហាញ​នេះ នឹងចាប់ផ្តើម​​នៅម៉ោង ២០ យប់ម៉ោងនៅរុស្ស៊ី ថ្ងៃទី ០១ ខែសីហា ត្រូវនឹង​ម៉ោង១ រំលងអធ្រាត្រ ម៉ោងនៅកម្ពុជា ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៥ ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com