ព័ត៍មានសុខភាព
គួរតែ​ប្រយ័ត្ន​ពីអ្វី​ខ្លះ ចំពោះ​ទារក​ដែល​ទើបនឹង​កើត?
02, Aug 2015 , 6:13 am        
រូបភាព
ដោយ: ថ្មីៗ

អ្នក​ម្តាយ​ទាំងអស់ សុទ្ធតែ​ប្រុងប្រយ័ត្ន​ណាស់ នៅពេល​ដែលមាន​ផ្ទៃពោះ ព្រោះ​ខ្លាច​កូន​មានរឿង ហើយ​នៅពេលដែល​កើត​ចេញមក អ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ដែរ។ តើ​គួរ​ប្រុងប្រយ័ត្ន ពី​ចំណុច​អ្វីខ្លះ?



1.    អ្នក​មិន​ត្រូវឱ្យ​កូន គេង​នៅ​ពូក​ដែល​ទន់​ពេក​ទេ នៅពេលដែល​ទើបនឹង​កើត ព្រោះ​កូន​អាច​លេចខ្លួន ចូលទៅ​ពាក់កណ្តាល​ពូក​បាន ជា​ហេតុដែល​អាចធ្វើឱ្យ កូន​ដកដង្ហើម​មិន​រួច ដូចនេះ អ្នក​គួរតែ​ឱ្យ​កូន គេង​នៅ​ពូក​ដែល​រឹង​ទើប​ល្អ។

2.    នៅពេលដែល​អ្នក ងូតទឹក​ឱ្យ​កូន អ្នក​មិនត្រូវ​ឃ្លាតឆ្ងាយ​ពី​គេ សូម្បី​តែមួយ​វិនាទី​ឡើយ ព្រោះ​វា​អាចមាន​គ្រោះថ្នាក់ ចំពោះ​កូន​ណាស់ គឺអាច​ធ្វើឱ្យ​កូន លេច​ចូល​ទឹក ឬ​ដួល​បាន។

3.    របស់ធ្ងន់ៗ ឬ​របស់​ដែល​ឆាប់​បែក អ្នក​មិន​ត្រូវដាក់​ជិត គ្រែ​គេង​របស់​កូន​ឡើយ ព្រោះ​វា​អាច​ធ្លាក់ មកលើ​ខ្លួន​កូន បាន​គ្រប់ពេល ដូចនេះ របស់​ដែលមាន​គ្រោះថ្នាក់​ទាំងអស់ អ្នក​គួរតែ​ដាក់ ឱ្យ​ឆ្ងាយ​ពី​កូន។

4.    គ្រែ​គេង​របស់​កូន អ្នក​មិនត្រូវ​ដាក់​នៅក្បែរ​បង្អួច ដាក់​ក្បែរ​វាំងនន ឬ​ក្បែរ​ទូរស័ព្ទ​មាន​ខ្សែ​ទេ ព្រោះ​វា​សុទ្ធតែ​អាច បង្កើតឱ្យមាន​គ្រោះថ្នាក់ ដល់​កូន​ទាំងអស់។

5.    អ្នក​មិនត្រូវ​រៀបចំ ទុកដាក់​របស់របរ​ប្រើប្រាស់ នៅ​កន្លែង​ដែលខ្ពស់ៗពេក​ទេ ព្រោះ​ជួនកាល របស់​ទាំងអស់នេះ អាច​ធ្លាក់​ត្រូវ​កូន​បាន។

6.    អ្នក​ត្រូវតែ​រៀបចំ ផ្ទះ​អ្នក​ឱ្យ​ទូលាយ ព្រោះ​ជួនកាល នៅពេលដែល​អ្នក​ពរ កូន​ដើរ​ក្នុងផ្ទះ អ្នក​អាច​មិន​ប្រយ័ត្ន ហើយ​ទាត់​ត្រូវ​របស់​ទាំងនោះ ធ្វើឱ្យ​ជ្រុះ​កូន ចេញពី​ដៃ​អ្នក​បាន៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com