ពីនេះ ពីនោះ
បញ្ញវន្ត​នៃ​ប្រទេស​រំដួល​ចង់​ធ្វើ​ធំ​ដើម្បី​កេង​ប្រយោជន៍​ពី​ជាតិ, មិនមែន​ដើម្បី​បម្រើ​ជាតិ!
07, Nov 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ប្រទេស​ជឿនលឿន​គោរព​ច្បាប់ បញ្ញវន្ត​គ្រប់រូប​ចង់​ចូល​បម្រើ​ការងាររាជកា​រ​ដើម្បី​រួមចំណែក​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ។ ពួកគេ​កម្រ​នឹងមាន​គំនិត​ថា ចូលធ្វើ​ការងារ​រដ្ឋ​ដើម្បី​កេង​ប្រយោជន៍​ពី​ជាតិ​ណាស់។ ប៉ុន្តែ បញ្ញវន្ត​នៃ​ប្រទេស​រំដួល​វិញ ពួកគេ​ប្រាថ្នា​ចូលធ្វើ​ការងារ​ក្នុង​គោលបំណង​បីយ៉ាង។ ទីមួយ គឺ​អំណាច។ ទី​ពីរ រក​លាភសក្ការៈ និង​ទី​បី កាង​ជំនួញ​ដែល​ខ្លួន​មាន។ មាន​ដែរ អ្នកមាន​គំនិត​ស្នេហា​ជាតិ ប៉ុន្តែ ចំនួន​មាន​តិចតួច​ណាស់។

ចូរ​យុវជនខ្មែរ កុំធ្វើដូចប្រទេសយុវជនប្រទេស​រំដួល! កុំ​ចោទ​ជា​សំណួរ​ថា តើ​ជាតិ​មាន​អ្វី​ផ្តល់អោយ​អ្នក អ្នក​គួរ​ចោទ​ជា​សំណួរ​វិញ​ថា តើ​អ្នក​បានធ្វើ​អ្វី​ដើម្បី​ជាតិ?





© រក្សាសិទ្ធិដោយ thmeythmey.com