អន្តរជាតិ
នយោបាយអន្តរជាតិ
តួកគី ងាកពីសហភាពអឺរ៉ុបមកសុំចូលអាស៊ានតែនៅតែគ្មានលទ្ធភាព
×
សក្តានុពលទាំងភូមិសាស្ត្រ និង ភាពសំបូរបែបរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានធ្វើ ឲ្យស្ថាប័ននេះ ក្លាយជាទិសដៅដ៏សំខាន់ដល់ប្រទេសជិតខាង ចង់ក្លាយជាសមាជិក និង ដៃគូកិច្ចសហប្រតិបត្តិការ។ ក្រៅពីទីម័រខាងកើត ចុងក្រោយនេះរដ្ឋាភិបាលតួកគី បានព្យាយាម បញ្ចុះបញ្ចូលឥណ្ឌូនេស៊ី ដើម្បីជួយអន្តរាគមន៍ក្នុងការក្លាយជាសមាជិកអាស៊ាន។
តួកគី បានព្យាយាមសុំចូលជាសមាជិករបស់សហភាពអឺរ៉ុបជាច្រើនដងមកហើយ ក៏ប៉ុន្តែត្រូវបានបរាជ័យជាបន្តបន្ទាប់ដោយសារមានបញ្ហាច្រើន ទាក់ទងនឹងសិទ្ធិមនុស្ស និងបញ្ហាសន្តិ សុខ។ ពេលនេះស្រាប់តែតួកគី បែរជាងាកមកសុំចូលជាសមាជិកអាស៊ាន ដែលស្ថាប័នមួយនៅក្នុងអាស៊ីអាគ្នេយ៍វិញ។ យ៉ាងណាក៏ដោយ យើងក្រឡេកមើល លក្ខខណ្ឌមួយចំនួន ក្នុងការទទួលបាននូវសមាជិកភាពរបស់អាស៊ាននោះ តួកទី គឺមានលទ្ធភាពនោះទេ។
១. ទីតាំងភូមិសាស្ត្រ
តួកគី គឺជាប្រទេសមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះអាស៊ី និង អឺរុប ពោលគឺមិន ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងលក្ខខណ្ឌនេះ យើងឃើញថាតួកទី មិនបានបំពេញ លក្ខខណ្ឌគ្រឹះរបស់អាស៊ានដូច ដែលបានបញ្ញត្តិនៅក្នុងមាត្រា៦ស្តីពីការជ្រើសរើសសមាជិក ថ្មី ក្នុងធម្មនុញ្ញរបស់អាស៊ាននោះទេ។
២. បញ្ហាសន្តិសុខ
តាមពិតទៅការមិនបំពេញលក្ខខណ្ឌទីតាំងភូមិសាស្ត្រ គឺវាគ្រប់គ្រាន់ទៅហើយសម្រាប់ បដិសេធតួកគីមិនឲ្យចូលជាសមាជិកអាស៊ាន។ យ៉ាងណាមិញ បើក្រឡេកមើលបញ្ហាស្ថិរភាព និង សន្តិសុខរបស់តួកគី យើងឃើញតួកគី កំពុងតែទទួលរងនូវការគំរាមកំហែងពីសំណាក់ ក្រុមឧទ្ទាមដែលងើបចេញពីប្រទេសជិតខាងរួមមានស៊ីរី និង អីរ៉ាក់ស្ទើររាល់ថ្ងៃ។ បញ្ហានេះ គឺចំណុចមួយ ដែលមេដឹកនាំអាស៊ាន ជាពិសេសនោះ សិង្ហបុរី បានច្រានចោលទីម័រខាងកើត ម្តងរួចទៅហើយ។
គួរបញ្ជាក់ផងដែរ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧មកម្ល៉េះ។ បច្ចុប្បន្ន ស្ថាប័ននេះ មានសមាជិក១០ប្រទេសរួមមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និង កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com