ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
វិទ្យុ​មិត្តភាព​កម្ពុជា-ចិន៖ ស្ពាន​រវាង​ប្រជា​ជាតិចិន និង​កម្ពុជា
08, Feb 2016 , 9:35 am        
រូបភាព
ពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់​អាច​ចាំបាន​អំពី​វិទ្យុ​ចិន​ប៉េកាំង​ដែល​ផ្តើម​ផ្សាយ​ជា​ភាសា​ខ្មែរ​តាំងពី​ឆ្នាំ១៩៥៦ តាម​រលកធាតុអាកាស​shortwave។ វិទ្យុ​ចិន​ផ្សាយ​ជា​ភាសា​ខ្មែរ​បាន​ពង្រីក​ការផ្សាយ​របស់ខ្លួន ដោយបាន​ចាប់ផ្តើម​ដាក់​ការិយាល័យ​និពន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែធ្នូ​ឆ្នាំ២០០៨ ។ ក្នុង​រយៈពេល​ជិត៧ឆ្នាំ​មកនេះ ការិយាល័យ​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន បាន​ផលិត​កម្មវិធី​ជា​ភាសា​ខ្មែរ​កាន់តែច្រើន ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រិយមិត្ត​អ្នក​ស្តាប់​របស់ខ្លួន ដែល​ចង់ដឹង​អំពី​ប្រទេស​ចិន។ គេ​ស្តាប់​វិទ្យុ​នេះ​បាន​នៅ​ភ្នំពេញ​តាមរយៈ​ហ្វ្រេ​កង់ FM៩៦.៥ និង​នៅ​សៀមរាប តាមរយៈ​ហ្វ្រេ​កង់ FM១០៥ ។


អ្នកស្រី Xu Xiao Xia ដែលមាន​ឈ្មោះ​ខ្មែរ​ថា អរុណ គឺជា​អគ្គនាយិកា​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន បាន​ពន្យល់ថា វិទ្យុ​មិត្តភាព​កម្ពុជា-ចិន គឺជា​ស្ពាន​មួយ​នៃ​ទំនាក់ទំនង​សហប្រតិបត្តិការ​នៃ​ប្រទេស​មហាមិត្ត​ទាំងពីរ។ អ្នកស្រី អរុណ បន្ថែមថា វិទ្យុ​នេះ​មិន​ផ្សព្វផ្សាយ​តែ​ពី​ព្រឹត្តិការណ៍ ឬ​វប្បធម៌​ចិន​មក​កម្ពុជា​តែ​ម្ខាង​នោះទេ ប៉ុន្តែ​វិទ្យុ​ចិន​អន្តរជាតិ​ដែលមាន​ជាង៦០ភាសាបរទេស ក៏​ផ្សាយ​ព័ត៌មាន វប្បធម៌ សិល្បៈ និង​ព្រឹត្តិការណ៍​ធំ​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន និង​ទៅក្នុង​ពិភពលោក​ដែរ។

ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់​អំពី​ដំណើរការ​នៃ​វិទ្យុ​មិត្តភាព​កម្ពុជា-ចិន សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ជាមួយ​អ្នកស្រី អរុណ អគ្គនាយិកា វិទ្យុ​មិត្តភាព​កម្ពុជា-ចិន ដូចតទៅ៖





© រក្សាសិទ្ធិដោយ thmeythmey.com