ជាតិ
សាន សុ​ម៉ាលី នៅតែ​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង
10, Aug 2015 , 11:05 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង និង​សម្តែង សាន សុ​ម៉ាលី ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា ជា​តារា​ស្រី​មួយ​ដួង មាន​ភាព​លេចធ្លោ ត្រង់​ការបញ្ចេញ​ដើមទ្រូង​មិន​សំចៃ ដូច​កាលដែល​នាង​ចូលប្រឡូក​សិល្បៈ​ដំបូង។ ថ្មីៗនេះ សាន សុ​ម៉ាលី បាន​រំលេច​រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ត្រេកត្រអាល​របស់​នាង ក្នុងការ​ស្លៀកពាក់​អាវកាក់​ខើច​ខ្លី វៀល​ក ចំហ​ទ្រូង បញ្ចេញ​ដើមទ្រូង​ទាំង​គូ ធ្វើ​ឲ្យប្រុសៗនៅ​ជុំវិញខ្លួន នាង​ស្ទើរតែ ឈាម​ច្រមុះ ពេល​បានឃើញ​សុដន់​មូល​ក្បំ សខ្ចី​របស់​នាង។


 
រូបថត​ជាច្រើន​សន្លឹក ត្រូវបាន​ម្ចាស់​សា​ម៉ី​ខ្លួន យកមក​បង្ហោះ​ព្រោងព្រាត នៅ​ពាសពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ផ្ទាល់ខ្លួន ដោយ​នៅក្នុង​រូបថត​នោះ នាង​បានបង្ហាញ​ភាព​ស្រើបស្រាល បញ្ចេញ​សាច់​ដើមទ្រូង ក្នុង​ឈុត​ពាក់អាវ​វាល ស្ទើរតែ​រកកល់នឹង​ជ្រុះ​ទៅហើយ។ លើសពីនេះ នាង​ថែមទាំង​ធ្វើ​ឲ្យប្រុសៗដែល​បានឃើញ​រូបថត​ទាំងនោះ ព្រឺ​សម្បុរខ្ញាកៗ ព្រោះតែ​ដើមទ្រូង​របស់​នាង​តែម្ដង។
 
នេះ​មិនមែនជា​លើក​ទី១ទេ ដែល​កញ្ញា សាន សុ​ម៉ាលី បញ្ចេញ​ភាព​សិច​ស៊ី​បែបនេះ​ជា​សាធារណៈជារឿយៗ នាង​តែងតែ​រំលេច​ការ​តែងខ្លួន​បែប​ខើច​ខ្លី បង្អួត​សាច់​ទាក់ទាញ ការចាប់អារម្មណ៍​ពីបុរសៗ បើទោះជា​ការតុបតែង​ខ្លួន​របស់​នាង​ទទួលរង​ការរិះគន់​ពី​សំណាក់​ទស្សនិកជន​យ៉ាង​ចាស់ដៃ​យ៉ាងណាក៏ដោយ តែ​នាង​ហាក់ដូចជា​មិន​ខ្វល់ខ្វាយ និង​សំឡេង​រិះគន់​ទាំងអស់​នោះឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com