សុវត្តិភាព ចរាចរណ៍
មនុស្ស១៥នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី២១ សីហា
22, Aug 2015 , 9:03 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល១៤នាក់ ក្នុង​គ្រោះថ្នាក់​ចរាច​ណ៍​នៅ​ទូទាំងប្រទេស​ចំនួន៨លើក (យប់២លើក) កាលពី​ថ្ងៃទី២១ សីហា​ម្សិលមិញ។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគ​បាល​ជាតិ។



គ្រោះថ្នាក់​ចរាច​ណ៍​ទាំង៨លើក​នេះ បណ្តាល​ឲ្យ​ឲ្យ​ខូចខាត​យានយន្ត​សរុប១១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៧គ្រឿង, រថយន្ត​ធុន​តូច៤គ្រឿង, និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ រួមមាន ល្មើស​ល្បឿន២លើក, ស្រវឹង១លើក, បត់​គ្រោះថ្នាក់២លើក, មិន​គោរព​សិទ្ធិ២លើក និង​ប្រជែង​គ្រោះថ្នាក់១លើក។ រីឯ អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន១៥នាក់ (យប់១១នាក់)៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com