កីឡាជាតិ
ជម្រើស U-13 ជើងឯក​ជាតិ​ថ្នាក់ជាតិ​រកឃើញ​ក្រុម​ខ្លាំង​ឡើងទៅ​វគ្គ៨ក្រុម​ចុងក្រោយ​ហើយ
02, Sep 2015 , 9:47 am        
រូបភាព
ដោយ:
 
ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​ក្រោម​អាយុ១៣ឆ្នាំ ប្រចាំឆ្នាំ ២០១៥ បាន​ស្វែងរក​ក្រុម​ឡើងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​ឃើញ​ហើយ​ក្រោយ​ដំណើរការ​ចាប់​តាំង​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៥ មក​ដែល​រៀបចំឡើង​នៅ​ទីលាន​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។


 
សរុប​លទ្ធផល​វគ្គ​ជម្រុះ ១/៨ ដែល​រៀបចំ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី ១ ខែ កញ្ញា ម្សិលមិញ ក្រុមយុវជន​រតនៈ ដែល​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ បាន​យកឈ្នះ​ក្រុម​អង្គការ​អភិវឌ្ឍន៍​កម្ពុ​ជា ១ ទល់ ០ ហើយ​ក្រុមយុវជន​ថ្នាល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ក្រុម​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន ១ ទល់ ០ ក្រុម​សៀមរាប​អង្គរ ឈ្នះ​ក្រុម​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ១ ទល់ ០ ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី ចាញ់​ក្រុម​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ ២ ទល់ ។ 
 
ចំណែក​ក្រុម​ក្រុម​អធិរាជ​ភ្នំពេញ ចាញ់​ក្រុម​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ២ ទល់ ១ ក្រុមយុវជន​ឧ​ត្ត​រ ឈ្នះ​យុវជន​ខេត្តព្រះវិហារ ៨ ទល់ ០ ក្រុម​ត្បូង​ប៉ៃលិន​ឈ្នះ ពិស្ណុការ​អាកា​ដឺ​មី ៣ ទល់ ០ និង​ក្រុម​ខេត្តស្វាយរៀង ចាញ់​អធិរាជ​ភ្នំ​ស្វាយ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី ៣ ទល់ ៤ ក្រោយ​ប្រកួត​ស្មើគ្នា ១ ទល់ ១ នៅ​ម៉ោង​ធម្មតា។ 
 
សូមបញ្ជាក់ថា​ពានរង្វាន់​យុវជន​ក្រោម​អាយុ១៣ឆ្នាំ ប្រចាំ​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ក្រុម​មកពី​ខេត្ត/ក្រុង​ទូទាំងប្រទេស ចែកជា ៨ ពូ​ល ដោយ​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី ២៨ ខែ សីហា ដល់ ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ នៅលើ​ទីលាន​ទាំង ៤ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។
 
សម្រាប់​កម្មវិធី​ប្រកួត​នៅ​វគ្គ ១/៤ នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី ៣ ខែ សីហា ស្អែក​នេះ​មានដូចជា៖ 
-ក្រុមយុវជន​រតនៈ Vsក្រុម​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ប៉ៃលិន (ម៉ោង ២:៣០នាទី​រសៀល)
-ក្រុម​សៀមរាប​អង្គរ Vsក្រុម​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ (ម៉ោង២រសៀល)
-ក្រុម​អាវុធហត្ថ​ខេត្តពោធិ៍សាត់ Vsក្រុមយុវជន​ឧ​ត្ត​រ (ម៉ោង ៤:០០ នាទី​ល្ងាច)
-ក្រុម​ត្បូង​ប៉ៃលិន Vs ក្រុម​អធិរាជ​ភ្នំ​ស្វាយ (ម៉ោង ៤:០០ នាទី​ល្ងាច)
 
តាម​គម្រោង​ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចាប់ពី​ថ្ងៃទី ២៨ ដល់ ៣០ ខែ សីហា ជា​វគ្គ​ប្រកួត​ជម្រុះ​តាម​ពូ​ល។ ក្រុម​លេខ ១ លេខ ២ តាម​ពូ​ល​មានឈ្មោះ​ឡើងទៅ​លេង​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​ត្រូវ​ប្រកួត​ជម្រុះ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ រៀបចំ​ពីថ្ងៃ​ទី ១ ដល់ ៧ ខែ កញ្ញា ឆ្នាំ ២០១៥៕
 

Tag:
 u-13
© រក្សាសិទ្ធិដោយ thmeythmey.com