ពីនេះ ពីនោះ
តើ​ចាក់ក្រឡេក មានន័យ​ដូចម្តេច?
02, Sep 2015 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
 
យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃ ជួន ណាត ការពន្យល់​ពាក្យ ចាក់ក្រឡេក កើតចេញពី​ការពន្យល់​ពាក្យ ក្រឡេក។ ក្រឡេក មា​ន័យ​ថា មើល​ពី​ចំហៀងភ្នែក​ដោយ​រហ័ស គឺ​មើល​ភ្លាម ងាក​មកវិញ​ភា្ល​ម។

 
ពាក្យ​ចាក់ក្រឡេក មានន័យថា៖ យកដៃ​ទៅ​ចាក់ ឬ ចុច​ត្រង់​កន្លែង​ដែល​រសើប​ឲ្យ​ភ្ញាក់។ តែ​កាលណា​ភ្ញាក់ តោង​ងាក​យ៉ាង​រហ័ស។ បុរាណ​យក​ទំនង​ត្រង់នេះ មក​បង្កើតជា​ពាក្យ សម្រាប់​និយាយ គឺ​សំដៅត្រង់​ដែល៖ ចាក់​ទៅហើយ នឹង​ក្រឡេក​មិន​ខាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com