ព័ត៍មានសុខភាព
សុខភាព៖ ធ្វើយ៉ាងណា ដើម្បី​ឲ្យ​មាន​ទឹកដោះ​ច្រើន?
06, Oct 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
នៅពេល​អ្នក​បាន​បំបៅ​បានល្អ​ត្រឹមត្រូវ​ហើយ​នោះ អ្នក​ត្រូវ៖


 
•    បំបៅ​ដោះ​កូន ទៅតាម​ការទាមទារ​ឲ្យ​បាន​ញឹកញាប់ ហើយ​យូរ តាម​ការចង់បាន​រប​ស់ទា​រក។
•    អ្នក​ត្រូវ​ឲ្យ​ទារក​បញ្ចប់ ការ​បំបៅ​ដោះ​ឲ្យ​រួច​ម្ខាង មុន​ចាប់ផ្ដើម​បំបៅ​ដោះ​ម្ខាង​ទៀត។
•    ផ្តល់​ឲ្យ​ទា​រកតែ​ទឹកដោះ​មួយ​មុខ​គត់។ ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះគោ​នោះ ការផលិត​ទឹកដោះ​នឹង​ថយចុះ។
•    មិនត្រូវ​ផ្ដល់​ឲ្យ​ទារ​កនូវ​ក្បាលដោះ​ជ័រ​ទទេរ​នោះទេ។
•    ត្រូវ​ច្របាច់​ទឹកដោះ​ចេញ បន្ទាប់ពី​បំបៅ​ដោះ​រួច ព្រោះ​ការ​ច្របាច់​ទឹកដោះ​ដែល​នៅសល់​ក្នុង​សុដន់ នឹង​ជួយ​ឲ្យ​មាន​ការផលិត​ទឹកដោះ បាន​កាន់តែច្រើន។
ប្រសិនបើ​ទារក ត្រូវការ​ការ​បំបៅ​កាន់តែច្រើន និង​ញឹកញាប់​ជាង​ធម្មតា ហើយ​លូតលាស់​យឺត ឬក៏​ទារក​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ អ្នក​ត្រូវ​ពិគ្រោះ​មួយ​វេជ្ជបណ្ឌិត ដើម្បី​កែលម្អ​បច្ចេកទេស នៃ​ការ​បំបៅ​ដោះ​កូន ឲ្យ​បាន​កាន់តែ​ល្អ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com