ជាតិ
លោក យឹម សុវណ្ណ៖«ខ្ញុំ​នឹង​ខិតខំ​កែប្រែ បើ​មាន​អ្នកកាសែត​រិះគន់​ខ្ញុំ»
03, Sep 2015 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
កន្លងមក​អ្នកសារព័ត៌មាន​មួយចំនួន បាន​ត្អូញត្អែរ និង​រិះគន់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នកនយោបាយ ពិបាក​ទាក់ទងសុំ​កា​រ​បំភ្លឺ​ និង​និយាយ​ពាក្យសម្តី​មិនសូវ​ល្អ​នៅពេលដែល​ពួកគេ​ទូរ​សព្ទ​សម្ភាសន៍​​មន្រ្តី​គណបក្ស​សង្គ្រោះជាតិ​រូបនេះ​។ អ្នកកាសែត​ខ្លះ​រិះគន់​លោក យឹម សុវណ្ណ ថា មិនគួរ​ធ្វើជា​អ្នកនាំពាក្យ​ឡើយ ពីព្រោះ​លោក​និយាយ​បែបកំបុតៗ ហាក់​មិន​ចង់​ឆ្លើយ​សំណួរ​អ្នក​ក​សែត ដែល​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ពិបាក​យក​ប្រសាសន៍​របស់លោក​មក​ចុះផ្សាយ។



ទាក់ទង​នឹង​ការរិះគន់​នេះ លោក យឹម សុវណ្ណ និយាយថា រូបលោក​មិន​ឆ្មើងឆ្មៃ​ជាមួយ​អ្នកកាសែត​នោះឡើយ ។ «ខ្ញុំ​ស្វាគមន៍​ជានិច្ច​អ្នកកាសែត​ដែលមាន​វិជ្ជាជីវៈ។ ខ្ញុំ​និយាយ​ខ្លី មិនមែន​និយាយ​កំបុត​ទេ។ តាម​ធម្មតា​អារម្មណ៍​មនុស្ស​វា​មិនមែន​ល្អ​រហូត​នោះទេ។ តែ​យ៉ាងណា ខ្ញុំ​នឹង​ខិតខំ​កែប្រែ បើ​មាន​ព័ត៌មាន​បែបនេះ ។ ព្រោះ​យើង​ត្រូវ​រៀនសូត្រ​ទាំងអស់គ្នា»។ នេះ​ជាការ​អះអាង​របស់លោក យឹម សុវណ្ណ ឆ្លើយ​នឹង​សំណួ​របស់​ការី​និពន្ធ​សារព័ត៌មានថ្មីៗ លោក ជា ធី​រិ​ទ្ធ។

ស្តាប់​ប្រសាសន៍​ខ្លី​​របស់​លោក យឹម សុវណ្ណ ខាងក្រោម៖






Tag:
 យឹម សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com