អត្ថបទពាណិជ្ជកម្ម
ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​មាន​ប្រ​សិ​ទិ្ធ​ភាព​ខ្ពស់​ជាមួយ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ
17, Sep 2015 , 8:27 am        
រូបភាព
ដោយ: ថ្មីៗ
សារព័ត៌មានថ្មីៗមាន​ទទួល ការផ្សព្វផ្សាយ​លើ​គេហទំព័រ​អេ​ឡិច​ទ្រូ​និ​ច​តាមរយៈ​ការផ្សព្វផ្សាយផលិតផល​សេវាកម្ម ក៏ដូចជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់លោក​អ្នកកា​ន់​តែមាន​ភាព​ល្បីឈ្មោះ។

សារព័ត៌មានថ្មីៗ មាន​ចំនួន​អ្នក​ចូល​មើល​ជា​មធ្យម​ចំនួន ១០០ ០០០ នាក់​ជាប្រចាំ​ថ្ងៃ ។

លើសពីនេះទៅទៀត សារព័ត៌មានថ្មីៗមាន គេហទំព័រ ហ្វេ​ស​ប៊ុ​ក, Google Play(a​nd​r​o​i​​d​)​ និង​ App Store(​i​O​​S​)​ ​ ផងដែរ។

គេហទំព័រ​ព័ត៌មានថ្មីៗ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១២ ដោយ​ក្រុម​អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ជាង១០ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន។ ក្រុមការងារ ថ្មីៗព្យាយាម​រក្សា​ឲ្យ​បាន​នូវ​គុណ​តម្លៃ​ទាំងបី​របស់ខ្លួន​រួមមាន :

ទី១ ព័ត៌មាន​អ​ព្យា​ក្រឹត្យ​ឥត​លំអៀង
ទិ២ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ការងារ និង
ទី៣ ធានា​ឲ្យ​បាន​នូវ​គុណភាព​ការងារ​ស្របតាម​ស្តង់ដា​វិជ្ជាជីវៈ។

ការខិតខំ​ប្រឹងប្រែង​ទាំងអស់ គឺ​ដើម្បី​ផលិត​នូវ​ព័ត៌មាន​ដែលមាន​លក្ខណៈ​វិជ្ជាជីវៈ​សម្រាប់​បម្រើ​សេចក្ដីត្រូវការ​ខាង​ព័ត៌មាន​របស់លោក​អ្នក​តាម​ប្រព័ន្ធ "សារព័ត៌មាន​បែប​ថ្មី" ដែល​បាននិងកំពុង​រីកលូតលាស់​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា។

ផ្អែកទៅលើ​ទស្សនៈវិស័យ​របស់​យើង គេហទំព័រ​ព័ត៌មាន ថ្មីៗ ធានា​ឲ្យ​បាន​ក្នុងការ​ផ្ដល់ជូន ព័ត៌មាន​ទាន់​ហេតុការណ៍ ចំនេះដឹង​បែប​វិភាគ​កម្រិត​ខ្ពស់ ការផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​ទៅដល់​អតិថិជន​គោលដៅ និង​ការផ្ដល់​គុណភាព និង​សេចក្ដីថ្លៃថ្នូរ​ជួន​ដល់​អតិថិជន​របស់ខ្លួន​តាមរយៈ​សេវាកម្ម និង​ជំនាញ​ទាំង​បួន :

ទី១: ផ្សព្វផ្សាយ​ពាណិជ្ជកម្ម: ទទួល​ផ្សាយពាណិជ្ជកម្ម​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​លើ​គេហទំព័រ​ព័ត៌មាន។

ទី២: បទ​អត្ថ​ធិ​ប្បាយ: ទទួល​ចុះផ្សាយ និង​សរសេរ​បទ​អត្ថ​ធិ​ប្បាយ​អំពី​ការបើក​សម្ភោ​ធ​ក្រុមហ៊ុន និង​សេវាកម្ម​របស់​ក្រុមហ៊ុន។

ទី៣: បទ​យកការណ៍: ទទួល​សរសេរ​បទ​វិភាគ​អំពី​ភាព​ជោគ​ជ៏​យ​របស់​ក្រុមហ៊ុន និង​ចុះផ្សាយ​ក្នុង​រូបភាព​ជា​បទ​វិភាគ។

ទី៤: ព្រឹត្តិបត្រ​ព័ត៌មាន: ទទួល​ចុះផ្សាយ​Logo ក្រុមហ៊ុន​និង​រួមជាមួយ​បទ​យកការណ៍ និង​អត្ថបទ​វិភាគសំខាន់ៗជា​រៀងរាល់ខែ។

ទី៥: អត្ថបទ​ព័ត៌មាន​ជា​សេរី: ទទួល​ធ្វើ​អត្ថបទ​ស្រាវជ្រាវ បទ​វិភាគ និង​បទ​យកការណ៍​ដែល​រៀបរាប់​ពី​គម្រោង ឬ​សកម្មភាពផ្សេង។

ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង៖
ទូរ​សព្ទ : 012 900 132 / 010 299 377
អ៊ី​ម៉ែ​ល :[email protected]

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com