ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា​សម្ពោធ​សៀវភៅ ​សេវាកម្មសំខាន់ៗសម្រាប់​តំណាងរាស្ត្រ
04, Sep 2015 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា និង​មូលនិធិ​ខុនរ៉ាដ ប្រចាំ​នៅ​កម្ពុជា បាន​សហការគ្នា​ចងក្រង​សៀវភៅ​សភា ស្តីពី សេវាកម្មសំខាន់ៗសម្រាប់​តំណាងរាស្ត្រ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​គាំទ្រសំខាន់ៗពី​មន្ត្រី ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ជា​ឯកសារ​ដែល​ផ្តល់ព័ត៌មាន អំពី​ទិដ្ឋភាព​ច្បាប់ និង​រចនាសម្ព័ន្ធ​សេវាកម្ម​រដ្ឋបាល​ផ្ទៃក្នុង​សភា។



សៀវភៅ​សភា​ស្តីពី សេវាកម្មសំខាន់ៗសម្រាប់​តំណាងរាស្ត្រ នេះ មាន​ពីរ​ភាសា គឺភាសាខ្មែរ និង​អង់គ្លេស ដែល​ត្រូវដាក​សម្ពោធ នៅ​ថ្ងៃទី០៤ ខែកញ្ញា​នេះ នៅ​សាលសន្និសីទ នៃ​វិមាន​រដ្ឋសភា ក្រោម​អធិបតី លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុ​ត្តិ​ធ​ម​នៃ​រដ្ឋសភា និង​សមាជិក សមាជិកា​រដ្ឋសភា ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា អង្គទូត អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com