អន្តរជាតិ
ក្បាល​ចំពួយ​បំពាក់​ប្រព័ន្ធ​រើសអើង​ពណ៌​សម្បុរ បញ្ចេញ​សាប៊ូ​ឲ្យ​តែម​នុស្ស​ស្បែ​កស
04, Sep 2015 , 8:39 pm        
រូបភាព
ដោយ: ធីតា
គ្លី​ប​វីដេអូ​មួយ​បង្ហាញ​ពី​ភាព​រើសអើង​ពណ៌​សម្បុរ​ត្រូវបាន​គេ​បង្ហោះ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត។ ក្បាល​ចំពួយ​សាប៊ូ​មួយ​មិន​ព្រម​បញ្ចេញ​សាប៊ូ​ដាក់​លើ​បាតដៃ​មនុស្ស​គ្រប់គ្នា​នោះទេ។ វាប​ញេ្ច​ញ​សាប៊ូ​ឲ្យ​តែ​អ្នក​ដែលមាន​សម្បុរ​ស​ប៉ុណ្ណោះ។



វីដេអូ​នេះ​មានតែ​អ្នកទស្សនា​ជិត ៣ សែន​នាក់ គ្រាន់តែ​បង្ហោះ​លើ​គេហទំព័រ YouTube ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ។ មិត្តសម្លាញ់​ពីរ​នាក់​បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ថត​ទិដ្ឋភាព​នៅក្នុង​បន្ទប់​សណ្ឋាគារ Marriott Marquis នៅ​ទីក្រុង Atlanta សហរដ្ឋអាមេរិក។

មិត្ត​ម្នាក់​ដែលមាន​សម្បុរ​ខ្មៅ​បាន​យកដៃ​របស់ខ្លួន​ដាក់​ក្រោម​ក្បាល​ចំពួយ​សាប៊ូ ហើយ​សាប៊ូ​មិន​ចេញមក​សោះ ប៉ុន្តែ​នៅពេលដែល​សម្លាញ់​សម្បុរ​សយ​ក​បាតដៃ​ដាក់​ពីក្រោម​ក្បាល​ចំពួយ​វិញ សាប៊ូ​ក៏​ចេញមក​តាម​សម្រួល។

បុរស​ទាំង​ពីរបាន​សាកល្បង​ជាថ្មី​ម្តងទៀត តែ​លទ្ធផល​នៅតែ​ដូច​ពីមុន​ដដែល៕

វីដេអូhttp://www.mirror.co.uk/news/weird-news/racist-tap-only-give-out-6375873


© រក្សាសិទ្ធិដោយ thmeythmey.com