ស្ថានភាព​ជំងឺ​លោក សួស សង​វាចា ធូរស្បើយ​បន្ដិច​ក្រោយពី​ទៅ​ព្យាបាល​នៅ​វៀតណាម
08, Sep 2015 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖នៅ​ព្រឹក​ថ្ងៃ អង្គារ​ទី៨កញ្ញា​នេះ ស្ថានភាព​ជំងឺ​របស់​តារាចម្រៀង លោក សួស សង​វាចា មាន​សភាព​ភាព​ធូរស្បើយ​បន្ដិច ក្រោយពី​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម។ នេះ​បើតាម​ការបញ្ជាក់ ពី​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ។

 
លោក សុះ ម៉ាច ដែល​បានដឹង​ព័ត៌មាន​នេះ​តាមរយៈ មិត្តភក្តិ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតដិត​នឹង​គ្រូ​សារ​លោក សួស សង​វាចា បាន​បន្ថែមថា ក្រោយពី​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម​នោះ ស្ថានភាព​ជំងឺ​លោក សួស សង​វាចា  កំពុងមាន​ភាព​ធូ​ស្បើយ​បន្តិចបន្តួច​នៅឡើយ​ទេ ពោល​គឺអាច​ស្គាល់​ប្រពន្ធ​និង​កូន​បានខ្លះៗហើយ ។ 
 
ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ បង្ហាញ​ការសោកសង្វេគ ដោយ​ការ​ជូនពរ​អោយ លោក សួស សង​វាចា ឆាប់​ជា​សោះ​ស្បើយ​ឡើងវិញ និង​បាន​បន្ត​អាជីព ជា​អ្នកសិល្ប​រួមគ្នា​បន្តទៅទៀត។
 
លោក សួស សង​វាចា មាន​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួ​ក្បាល នៅពេលដែល​លោក​បាន​រត់​ហាត់ប្រាណ​ដួល​នៅមុខ​ផ្ទះ កាលពី​ល្ងាច ថ្ងៃទី៥ ខែកញ្ញា កន្លងទៅនេះ។ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី៧ ម្សិលមិញ លោក សួស សង​វាចា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​វៀតណាម​បន្តទៀត ក្រោយពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជោ​រី ក្នុង​រាជធានី​ភ្នំពេញ តែ​ស្ថានភាព​ជំងឺ​នៅ​មិនទាន់មាន​ភាពល្អប្រសើរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com