រូបត្លុក
សុវត្តិភាព ចរាចរណ៍
ត្រូវមាន​បញ្ញត្តិ​តឹងរឹង​លើ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់
03, Oct 2015 , 10:44 am        
រូបភាព
ដោយ:
ពួកគេ​ភាគច្រើន​មាន​អាយុ​មិន​ដល់៣០ឆ្នាំ​ឡើយ។ ពួកគេ​មិនបាន​រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់​ឲ្យ​បាន​ម៉ត់ចត់​ឡើយ។ ពួកគេ​គ្មាន​បណ្ណ​បើកបរ មិនបាន​រៀនសូត្រ​អំពី​សញ្ញា​ចរាចរណ៍ ពួកគេ​ជា​យុវជនឈាមរាវ ចិត្ត​ស្រាល ចិត្ត​ក្តៅ គ្មាន​អារម្មណ៍​អត់ធ្មត់​ឡើយ។ កំពុងតែ​បើកបរ​រថ​យន្ត​កុងតឺន័រធំៗ ហើយ​វែង​សណ្តូក​ពេញ​ផ្លូវ​ដែល​ចង្អៀត ប៉ុន្តែ​អ្នកបើកបរ​វ័យក្មេង​កំពុងនិយាយ​ទូរ​សព្ទ​បណ្តើរ។ ដៃ​ម្ខាង​កាន់​ទូរ​សព្ទ និង​ដៃ​ម្ខាង​កាន់ចង្កូត ហើយ​ភ្នែក​មើល​តែ​ទៅមុខ​ធម្មតា។


 
ប៉ូលីស​ចរាចរណ៍​គួរ​ត្រូវ​បន្ថែម​វិន័យ ឬ​បញ្ញត្តិ​តឹងរឹង​សម្រាប់​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ឬ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់។ មិន​ត្រឹមតែ​សមត្ថភាព​នៃ​ការបើកបរ​ដែល​ត្រូវ​ទទួលស្គាល់​ដោយ​ក្រសួង ឬ​មន្ទីរ​ឡើយ ប៉ុន្តែ​អាយុ​ដែល​អាច​បញ្ជាក់​អំពី​ភាពចាស់ទុំ​ជា​ធម្មជាតិ​របស់​មនុស្ស​ក៏ត្រូវ​ដាក់បញ្ចូល​ជា​ចំនុច​វិនិច្ឆ័យ​សម្រាប់​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែរ។ រថយន្ត​ធុន​ធ្ងន់​បង្ក​វិនាសកម្ម​ក៏​ធ្ងន់ធ្ងរ​ដែរ​នៅលើ​ដងផ្លូវ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com