ព័ត៍មានសុខភាព
ការចូលនិវត្តន៍ពេល​ចាស់​ មិនសូវ​ល្អចំពោះ​សុខភាព​ឡើយ
04, Oct 2015 , 12:40 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចាស់ ដែល​បន្តធ្វើ​ការងារ​រ​បស់​ខ្លួន នឹងមាន​សុខភាព​ល្អ ជាង​អ្នក​ដែល​ចូល​និវត្ត ឬ​បញ្ឈប់​ការធ្វើការ។ ការសិក្សា​ទៅលើ​ជនជាតិ​អា​មេ​រិច ដែលមាន​អាយុ​លើសពី ៦៥ ឆ្នាំ ជាង ៨៣.០០០ នាក់ បាន​បង្ហាញថា ការគ្មានការងារធ្វើ ឬ​ការចូល​និវត្ត បាន​ផ្សារភ្ជាប់​ទៅនឹង ការប្រឈមមុខ​ធ្ងន់ធ្ងរ ទៅលើ​បញ្ហា​សុខភាព និង​ជំងឺផ្លូវចិត្ត។


 
"យើង​ដឹងថា សកម្មភាព​ការងារល្មមៗ ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ" នេះ​ជា​ប្រសាសន៍​របស់លោក​សាស្ត្រាចារ្យ Jay Olshansky មកពី​សាកលវិទ្យាល័យ Illinois ក្នុង​រដ្ឋ Chicago។
ទោះបីជា​យ៉ាងណា សាស្ត្រាចារ្យ Olshansky បាន​និយាយថា ការសិក្សា​នេះ​មិនបាន​បញ្ជាក់ថា ការធ្វើ​ការធ្វើ​ឲ្យ​អ្នក មាន​សុខ​ភាពល្អ​ឡើយ។ "អ្នក​មិនអាច​និយាយថា ដោយសារតែ​ការចូល​និវត្ត ធ្វើ​ឲ្យ​ចុះខ្សោយ​សុខភាព​អ្នក ឬ​ការបន្ត​ធ្វើការ ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ឡើយ ពីព្រោះថា មនុស្ស​ភាគច្រើន នឹង​ចូល​និវត្ត ដោយសារតែ​គេ​ឈឺ ឬ​មិនអាច​បន្តការងារ​បាន។
ពិតណាស់ មនុស្ស​មាន​សុខភាព​មិនល្អ មិនអាច​ធ្វើការ​ងារ​បា​ន​ល្អ​ឡើយ។
 
ប៉ុន្តែ ប្រសិនបើ​អ្នក​អាចធ្វើ​ការ​បាន អ្នក​គួរតែ​បន្ត​វា​ទៀត ប្រសើរ​ជាង​ឈប់ ហើយ​អ្នកនឹង​មានឱកាស មាន​សុខ​ភាពល្អ​បន្តទៀត៕
 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com