អន្តរជាតិ
សណ្ឋាគារ​ប្រាសាទ​ខ្សាច់​លើកដំបូង​ចាប់​បើក​នៅ​ប្រទេស​ហូ​ឡង់
04, Oct 2015 , 7:40 pm        
រូបភាព
ដោយ: ធីតា
សណ្ឋាគារ​ប្រាសាទ​ខ្សាច់​លើកដំបូង​ក្នុង​ពិភពលោក​បាន​បើកទ្វារ​បម្រើ​អតិថិ​ន​ជន​នៅ​ប្រទេស​ហូ​ឡង់។ សណ្ឋាគារ​ធ្វើ​ពី​ដីខ្សាច់​នេះ​មាន​ពីរ មួយ​នៅ​ទីក្រុង Oss និង​មួយទៀត​នៅ​ទីក្រុង​Sneek ។កន្លងមក ធ្លាប់​មានតែ​សណ្ឋាគារ​ធ្វើ​ពី​ទឹកកក ឬ​សណ្ឋាគារ​ក្រោម​ទឹក​ប៉ុណ្ណោះ។ សណ្ឋាគារ​ប្រាសាទ​ខ្សាច់​ទាំងពីរ​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​ក្របខ័ណ្ឌ​មហោស្រព​រូបចម្លាក់​Friesland និង Brabant ។

 
បន្ទប់​ត្រូវបាន​តុបតែង​ដោយ​ស្នាដៃ​សិល្បៈ​ធ្វើ​ពី​ដីខ្សាច់​ដូចជា​រូប​នាគ​ឬ​មហា​កំផែង​ចិន​ជាដើម រីឯ​គ្រែ និង​សម្ភារ​ប្រើប្រាស់ផ្សេងៗមាន​លក្ខណៈ​បុរាណ។ ខុសពី​ប្រាសាទ​ខ្សាច់​របស់​កូនក្មេង​សណ្ឋាគារ​Zand ទាំងពីរ​មាន​ទ្វារ បង្អួច​បណ្តាញទឹក​អគ្គិសនី និង​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ផងដែរ។គេ​ប្រើពេល​ត្រឹមតែ៤ សប្តាហ៍​ប៉ុណ្ណោះ​ក្នុងការ​សាងសង់។ គំនិត​នៃ​ការសាងសង់​សណ្ឋាគារ​នេះ​បាន​យកតម្រាប់​តាម​សណ្ឋាគារ​ធ្វើ​ពី​ទឹកកក​នៅ​ប្រទេស​ស៊ុយអែដ និង​ហ្វាំ​ង​ឡង់។
 
បន្ទប់​គ្រែ​មួយ​សម្រាប់​មនុស្ស​ពីរ​នាក់​មានតម្លៃ១៦៨ ដុល្លារ​ក្នុង​មួយ​យប់។សណ្ឋាគារ​Zandទាំងពីរ​ត្រូវ​បិទទ្វារ​នៅពេលដែល​មហោស្រព​រូប​ចម្លាក់​បានបញ្ចប់។សម្រាប់​ទីក្រុង Sneek សណ្ឋាគារ​បាន​បិទទ្វារ​ហើយ​នៅ​ថ្ងៃទី ២៨ កញ្ញា​នេះ ឯ​សណ្ឋាគារ​មួយទៀត​នៅ​ទីក្រុង Oss នឹង​បិទទ្វារ​នៅ​ថ្ងៃទី ៤ តុលា​នេះ។ សណ្ឋាគារ​ទាំងពីរ​នឹង​បើកទ្វារ​ឡើងវិញ​ក្នុងឱកាស​មហោស្រព​រូប​ចម្លាក់​ឆ្នាំក្រោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com