ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស ២៤នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី៤ កញ្ញា
05, Oct 2015 , 8:28 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស​ចំនួន ៦នាក់​ស្លាប់ (ស្រី៣នាក់) និង​របួសធ្ងន់​ស្រាល​ចំនួន ១៨នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន១១លើក (យប់៦លើក) នៅ​ថ្ងៃទី៤ ខែកញ្ញា ​ឆ្នាំ២០១៥។ នេះ​បើតាម​ការផ្សាយ​បូកសរុប​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃរបស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។



ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១លើក​នេះ យានយន្ត​ខូចខាត​សរុប ២១គ្រឿង ក្នុងនោះ ម៉ូតូ​ចំនួន ១៥គ្រឿង រថយន្ត​ធុន​តូច ២គ្រឿង រថយន្ត​ធុន​ធំ ៤គ្រឿង និង​ថ្មើរជើង២នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤លើក ប្រជែង​គ្រោះថ្នាក់២លើក​ បត់​គ្រោះថ្នាក់១លើក មិន​គោរព​សិទ្ធិ១លើក និង​ស្រវឹង៣លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន​ចំនួន ២២នាក់ (យប់១៣នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com