ពីនេះ ពីនោះ
តើ​ពាក្យ «ព្រលឹង, ប្រ​លឹ​ង» មួយណា​ត្រូវ?
07, Oct 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​នៅតែស្រពេច​ស្រពិល​ក្នុងការ​ប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា​មួយណា​ខុស​ឬមួយ​ណា​ត្រូវ​នៅឡើយ​ទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ «ព្រលឹង» ជា​នាម​មានន័យថា ដំណើរ​ជីវិត, ស្មារតី, វិញ្ញាណ, ស្រីសួស្តី, សេចក្តីសុខ, សេចក្តីចម្រើន។ ឧទាហរណ៍៖ ព្រលឹងព្រលះ គឺ​ស្មារតី​ធំ​តូច​ឬ​ច្រើន​តិច, បាត់​ព្រលឹង គឺ​ដូចគ្នា​នឹង​បាត់វិញ្ញាណ ឬ​បាត់ស្មារតី, មានព្រលឹង គឺ​ធាត់​មាន​សាច់មាន​ឈាម។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com