ព័ត៍មានសុខភាព
សុខភាព៖ តើ​អាហារ​អ្វីដែល​អាចធ្វើ​ឲ្យ​ទ្រូង​អ្នកធំ?
13, Jul 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​មក​រដូវ​គឺជា​ពេលដែល​សាក​សម​ក្នុងការ​ធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​បំផុត ដោយ​អ្នក​គ្រាន់តែ​បរិភោគ​អាហារ​មួយចំនួន នោះ​ទ្រូង​អ្នកនឹង​ធំ​តាមបែប​ធម្មជាតិ មិនមែន​ធំ​ដោយសារ​ថ្នាំ​ទេ។ដូចនេះ​តើ​អាហារ​អ្វីដែល​អាចធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​នោះ?


 
1.    អ្នក​អាច​បរិភោគ​ល្ហុង​បាន ព្រោះ​ល្ហុង​អាចជួយ​ឲ្យ​ទ្រូង​អ្នក​លូតលាស់​បានល្អ ជាងនេះទៅទៀត​អ្នក​ក៏​អាច​បរិភោគ​ល្ហុង​ជាមួយ​ទឹកដោះគោ ឬ​ទឹកដោះគោ​ជូរ​ដែរ វា​នឹង​អាចធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​ដូចគ្នា។
 
2.    អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែលមាន​វីតាមីន​Aឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​នឹងធ្វើ​ឲ្យ​ទ្រូង​អ្នក​លូតលាស់​បានល្អ នោះ​យូរ​ទៅ​វា​នឹងធ្វើ​ឲ្យ​ទ្រូង​អ្នកធំ​ជា​មិនខានឡើយ​នៅពេលដែល​អ្នក​ព្យាយាម​បរិភោគ ជាពិសេស​នៅ​ដំណាក់កាល​មក​រដូវ។
 
3.    ពពួក​វីតាមីន​Bមានដូចជា ៖ ពពួក​សណ្តែក ទឹកដោះគោ ថ្លើម​ជ្រូក និង​សាច់គោ​ក៏​ត្រូវតែ​បរិភោគ​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​អាហារ​ទាំងនេះ​សុទ្ធតែ​ល្អ​ចំពោះ​ទ្រូង​អ្នក​ណាស់ ហើយ​នៅពេលដែល​អ្នក​ព្យាយាម​បរិភោគ អ្នកនឹង​ឃើញ​លទ្ធផល​ដែល​អ្នក​ពេញ​ចិត្តជា​មិនខានឡើយ។
 
4.    អ្នក​អាច​បរិភោគ​ជើង​ជ្រូក ឬ ដាំ​សម្ល​មាន់មក​បរិភោគបាន ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាចធ្វើ​ឲ្យ​ទ្រូង​អ្នក​លូតលាស់​ធំ​បាន មិនតូច​ទៀត​ទេ នោះ​អ្នកនឹង​អាច​ក្លាយជា​នារី​ដែលមាន​ទ្រុង​ស្អាត​ជាមិនខាន៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com