កីឡាជាតិ
អេ​ឡា​ស្ទីក ក្រុម​រាំ​ដែល​ផ្អែកលើ​ចង្វាក់ភ្លេង និង​ចម្រៀង K-Pop របស់​កូរ៉េ
22, Oct 2015 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
 អេ​ឡា​ស្ទីក (Elaztix) ជា​ក្រុម​រាំ​ដែល​បង្កើត​ដោយ​យុវជន​កម្ពុជា​មួយក្រុម​ក្នុង​រាជធានី​ភ្នំពេញ។ ក្បាច់​រាំ​របស់​ពួកគេ​គឺ​ផ្អែកទៅលើ​ចង្វាក់ភ្លេង និង​ចម្រៀង K-Pop ដ៏​ពេញនិយម​របស់​កូរ៉េ។ បច្ចុប្បន្ន ក្រុម​មួយ​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុម​រាំ​មួយ​ដែលមាន ក្បាច់​រាំ​រស់​រវើក ព្រមទាំង​នៅ វ័យក្មេង ស្រស់ស្អាត សង្ហា​ទាំងប្រុស​ទាំងស្រី។

 
លោក ​ខ្លឹម​ ​ច្ទន័​​តា​រា​រដ្ឋ​​  ដែលមាន​រហស្សនាម​ថា D.R គឺជា​ប្រធាន​ក្រុម​រាំ​អេ​ឡា​ស្ទីក។ លោក​បាន​ប្រាប់​ដល់​សារព័ត៌មានថ្មីៗថា លោក និង​ដៃគូ​មា្ន​ក់ទៀត​ដែលមាន​ឈ្មោះថា ម៉ៃ (Mike ) បានរួម​គ្នា​បង្កើត​ក្រុម​រាំ​នេះ​ឡើង ហើយ​មកដល់ពេលនេះ មាន​សមាជិក ចំនួន ១៨នាក់ គឺ​ប្រុស ១០នាក់ និង ស្រី ៨នាក់ ។ សម្រាប់​សមាជិក​ក្រុម​រាំ Elaztix  មាន​អាយុ​ច្រើនជាងគេ គឺ២១ឆ្នាំ និង​តិចជាងគេ ១៧ឆ្នាំ ។
 
លោក D.R បាន​បញ្ជាក់ថា Elaztix បាន​យកមក​ពាក្យ Elastic មានន័យថា ការបត់បែនយឺតៗ ទន់ភ្លន់ តាម​កាលៈទេសៈ និង​មានការ​សហការគ្នា​ជា​លក្ខណៈ​ដូចជា​គ្រួសារ​មួយ។ លោក D.R ក៏​ប្រាប់​ពី​មូល​ដែល​លោក បង្កើត​ក្រុម​នេះ គឺ​ពីដំបូង ពួកគេ​មាន​ពីរ​ក្រុម​ផ្សេងគ្នា  ដោយសារតែ​ពួកគេ​មាន​ចំណង់​ចំណូលចិត្ត ស្តាប់​ចម្រៀង K-Pop និង​ការ​រាំ​ដូចគ្នា ក៏​ចុះឈ្មោះ​នៅក្នុង​ក្លឹប​មួយ​នៅ​សាលារៀន​ព្រមទាំង​សមាជិក​ផ្សេងទៀត​ចុះឈ្មោះ​រួមគ្នា​ផងដែរយូរៗទៅ​ពួកគេ​ក៏បាន​បង្កើត​ក្រុម​មួយ​នេះ៕
 
មាន​វីដេអូ​ទស្សនា​៖
 

Tag:
 K-Pop
© រក្សាសិទ្ធិដោយ thmeythmey.com