ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ជំនាញស្ត្រីខ្មែររស់នៅជុំវិញអង្គរត្រូវបានបង្ហាញក្នុងពិព័រណ៌ រូប និងសំឡេង
×
សៀមរាប៖ នៅខាងជើងប្រាសាទបន្ទាយក្តី គឺមណ្ឌលលំនៅដ្ឋានខ្មែរ ដែលនៅមិនឆ្ងាយប៉ុន្មានពីស្រះស្រង់។ ផ្ទះឈើបុរាណខ្មែរសង់ផុតពីដីមួយខ្នង ដែលមានដាក់តាំងរូបថតនៃប្រភេទផ្ទះបុរាណខ្មែរជាច្រើន ត្រូវបានប្រើប្រាស់ជាកន្លែងពិព័រណ៌ដែលមានឈ្មោះថា រូប និងសំឡេង។ ប្រធានបទស្នូលនៃពិព័រណ៌នេះ គឺផ្តោតសំខាន់លើសកម្មភាពស្ត្រីខ្មែរ ក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត ដែលកំពុងរស់នៅជុំវិញតំបន់អង្គរ។ ពិព័រណ៌នេះត្រូវបានរៀបចំឡើងរួមគ្នាដោយអង្គការយូណេស្កូ និងអាជ្ញាធរជាតិអប្សរា។
គោលបំណងនៃការរៀបចំការពិព័រណ៌ រូប និងសំឡេង ត្រូវរៀបចំធ្វើឡើងដើម្បីបង្វែរអារម្មណ៍ភ្ញៀវទេសចរមិនឲ្យផ្តោតទៅលើតែប្រាសាទមួយមុខនោះទេ។ អាជ្ញាធរអប្សរា និងយូណេស្កូ ចប់ប្រាប់ទេសចរថា ប្រាសាទខ្មែរបុរាណទាំងនេះ ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតរបស់ប្រជាជន ដែលកំពុងប្រតិបត្តិជំនឿ និងថែរក្សាការពារប្រាសាទបុរាណទាំងនេះ។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
Photo Voice
Siam Reap
Angkor Wat
© រក្សាសិទ្ធិដោយ thmeythmey.com