ជាតិ
ទូត​អាមេរិក​ជូនពរ នី រតនា ឲ្យ​មាន​អនាគត​ភ្លឺស្វាង ​ដូច​ជ័យ​លាភី American Idol
03, Nov 2015 , 2:12 pm        
រូបភាព
ដោយ: រួបរួម
នី រតនា ជ័យលាភី​នៃ​កម្មវិធី Cambodian Idol ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​សំណាក់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ កម្ពុជា​ផងដែរ​។ មិនមាន​អ្វីដែល​គួរ​ឲ្យ​ងឿងឆ្ងល់​នោះ​ពីព្រោះ​កម្មវិធី​ប្រឡង​ចម្រៀង​នេះ ត្រូវបាន​ទូរទស្សន៍​ហង្ស​មាស ទិញ​សិទ្ធិ​ពី American Idol របស់​សហរដ្ឋអាមេរិក​។



​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​សរសេរ​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ជាមួយនឹង​ពាក្យ​ជូន​ដល់ នី រតនា បេក្ខជន​មកពី​ខេត្តកំពង់ធំ ដែល​ជាប់​ជ័យលាភី Cambodian Idol រដូវ​កាល​ទីមួយ ក្រោយ​ឆ្លង​ការប្រកួតប្រជែង​អស់​រយៈ​៦​ខែ​។​

​ស្ថានទូត​អាមេរិក បាន​កត់សម្គាល់ថា​៖ «​មុនពេល​ពួកគេ​បាន​ក្លាយជា​កំពូល​តារា សិល្បករ​ដូចជា Kelly Clarkson និង Carrie Underwood បានចាប់ផ្តើម​ពី​ការ​ឈ្នះ​ជ័យលាភី​ពី​កម្មវិធី American Idol​។ ដូច្នេះ អនាគត​គឺ​ភ្លឺស្វាង​សម្រាប់ នី រតនា ហើយ​យើង​សូម​ជូនពរ​គាត់​អោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ សូម​ចូលរួម​ជាមួយ​យើង​ក្នុងការ​និយាយថា សូម​អបអរសាទរ​!» ៕

Tag:
 Cambodian Idol
© រក្សាសិទ្ធិដោយ thmeythmey.com