ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល ធ្វើ​នយោបាយ​ដើម្បី​ដូរ​បាយ​មែនឬ​?
28, Nov 2015 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​​​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សេរី​ជឿនលឿន សម្បូរ​សប្បាយ អ្នក​ចង់​ហក់​ចូលក្នុង​ឆាកនយោបាយ​ភាគច្រើន មាន​គោលបំណង​ចង់​កែប្រែ​សង្គម ឬ​ចង់​កែទម្រង់​សង្គម​ពី​ចំណុច​អាក្រក់​ឲ្យ​ទៅរក​ចំណុច​ល្អ​។ អ្នក​ប៉ង​ធ្វើ​នយោបាយ​នៅ​ស្រុក​គេ ភាគច្រើន មាន​ថវិកា​គ្រប់គ្រាន់ មាន​ជំនួញ​ច្រើន និង​មាន​ស្នាដៃ​ល្អ​ក្នុងសង្គម​ច្រើន​រាប់មិនអស់​។ ពួកគេ​ធ្វើ​នយោបាយ គឺ​ក្នុងន័យ​ទទួលបាន​កិត្តិយស និង​បង្កើត​ស្នាដៃ​បន្ថែម​សម្រាប់​សង្គម​គេ​ផ្ទាល់ និង​សង្គមជាតិ​ទាំងមូល​នៅលើ​ឆាក​អន្តរជាតិ​។ ពួកគេ​គ្មាន​ខ្វល់​នឹង​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ឡើយ​។

 
​ងាក​មក​មើល​អ្នក​ចង់​ធ្វើ​នយោបាយ​នៅក្នុង​ប្រទេស​រំដួល​វិញ​។ អ្នក​មួយចំនួន​មានគំនិត​ស្នេហា​ជាតិ​ពិតប្រាកដ​មែន​។ ប៉ុន្តែ​មួយចំនួនទៀត ប៉ង​ធ្វើ​នយោបាយ​ដែរ តែ​ដើម្បី​បុព្វហេតុ​តែមួយគត់ គឺ​បាន​ប្រាក់កាស​មកវិញ នៅពេលដែល​គណបក្ស​ខ្លួន​ឈ្នះឆ្នោត​។ ឈ្នះឆ្នោត អាច​ទទួលបាន​តំណែង ហើយ​យក​តំណែង​ទៅរក​លុយ​។ នេះ​គឺជា​កំហុស ប៉ុន្តែ​អ្នកនយោបាយ​មួយចំនួន​នៅក្នុង​ប្រទេស​រំដួល​គិត​យ៉ាង​ដូច្នេះ​។ មិន​ត្រឹមតែ​គិត​ទេ តែ​ថែមទាំង​អនុវត្ត​ទៀតផង​៕ 
 

Tag:
 រំដួល
© រក្សាសិទ្ធិដោយ thmeythmey.com