ជាតិ
ACU បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​
28, Nov 2015 , 12:19 pm        
រូបភាព
​​​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​ការប្រឡង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​ទេ​។ នេះ​គឺជា​ការប្រកាស​ជា​សាធារណៈ​នៅលើ​គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

 
 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យិនទៀង ជា​ប្រធាន បានប្រកាស​បដិសេធ​មិន​ចូលរួម​សង្កេតការណ៍​ការប្រឡង​ប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​ទេ​។ មូល​ហេ​ត គឺ​ដោយសា រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​គ្មាន​ឆន្ទៈ និង​មិនមាន​ការសហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ នេះ​គឺជា​ខ្លឹម​សារលិខិត​របស់លោក ឱម យិន​ទៀត ផ្ញើជូន​លោក ឈន ព្រលឹង បណ្ឌិត​រដ្ឋ​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​។ 
 
​ខ្លឹមសារ​លិខិត​មិនបាន​លម្អិត​ឲ្យ​ច្បាស់​ថា តើ​ហេតុអ្វី​បាន​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​គ្មាន​ឆន្ទៈ និង​មិនមាន​ការសហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ការប្រឡង​នានា​កាលពីពេល​កន្លងមក ស្ថាប័ន​ផ្សេងៗ​តែងតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​លុបបំបាត់​ការស៊ីសំណូក​សូកប៉ាន់ ដូចជា ការប្រឡង​សិក្សា​បាក់​ឌុប​ជាដើម​។ ងាក​មក​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​វិញ បែរជា​គ្មាន​ការសហការ​ល្អ​ទៅវិញ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ 
 
​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់មាន​ការអត្ថាធិប្បាយ​យ៉ាងណា​នោះទេ ពី​សំណាក់ រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលារ​៕ 
 

Tag:
 ACU
© រក្សាសិទ្ធិដោយ thmeythmey.com