បទយកការណ៍ / បទសម្ភាសន៍
កម្មករ​ដាំ​កៅស៊ូ​៖ បាន​ប្រាក់ខែ​សមរម្យ មានផ្ទះ​នៅ​ស្រាប់ ពេទ្យ​ព្យាបាល​អត់​អស់​លុយ មាន​សាលា​ឲ្យ​កូន​រៀន
28, Nov 2015 , 6:39 pm        
រូបភាព
ដោយ:
​ព្រះវិហារ​៖ កម្មករ​ជិត ១ ពាន់​នាក់​កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សិលា​ដឺ​ម៉ិច ដែលជា​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដើម្បី​ដាំ​កៅស៊ូ ស្ថិតនៅក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។ កម្មករ​ដាំ​កៅស៊ូ​នៅទីនេះ មកពី​តាម​បណ្តាល​ខេត្ត​នានា​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ទទួលបាន​ប្រាក់ខែ​សមរម្យ​ឡើយ កម្មករ​ធ្វើការ​នៅ​ក្រុមហ៊ុន​នេះ មានផ្ទះ​នៅ​ស្រាប់ មាន​ពេទ្យ​ព្យាបាល​ជំងឺ​ដោយ​អត់​អស់​លុយ មាន​អាហារ​ស្រាប់ ហើយ​កូនៗ​របស់​ពួកគេ​ទទួលបាន​ការអប់រំ និង​មាន​អ្នក​មើលថែ​ផងដែរ​នៅពេលដែល​ពួកគេ​ទៅធ្វើ​ការបាត់​។ ជាងនេះទៅទៀត កន្លែង​ដែល​ធ្លាប់តែ​ជា​ព្រៃ​ស្ងាត់ជ្រងំ​មួយ​នេះ មាន​ទឹកស្អាត មាន​ភ្លើង មាន​WiFi សម្រាប់​ក្រុមកម្មករ​ប្រើប្រាស់​ទៀតផង​។

-


​តើ​ក្រុមហ៊ុន​សិលា​ដឺ​ម៉ិច​ដែលមាន​ថៅកែ​ជា​ជាតិ​បារាំង​មួយ​នេះ មាន​គោលដៅ​សំខាន់ៗ​អ្វីខ្លះ​សម្រាប់​ការវិនិយោគ​នៅក្នុង​តំបន់​នេះ​? ហើយ​ថា តើ​ក្រុម​ហ៊ុម​នេះ​អាច​ដោះ​បញ្ហា​ប្រឈម​ជាមួយ​ពលរដ្ឋ​កន្លងមក​ដោយ​របៀប​ណាខ្លះ​?

​សូម​អញ្ជើញ​ស្តាប់​នាទី​Cambodian Discovery របស់លោក ជា ធី​រិ​ទ្ធ ពី​ខេត្តព្រះវិហារ​៖
















© រក្សាសិទ្ធិដោយ thmeythmey.com