ពីនេះ ពីនោះ
តើ​ពាក្យ​«​កលិយុគ​នយោបាយ​» មានន័យ​ដូចម្ដេច​?
01, Dec 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ​សាធារណជន​ធ្លាប់តែ​ឮ ធ្លាប់តែ​ដឹង​ពី​ពាក្យ​ថា បញ្ហានយោបាយ ការជាប់គាំង​នយោបាយ ឬ​កម្ដៅ​នយោបាយ ដែល​មានន័យ​សម្ដៅលើ​ស្ថានភាព​នយោបាយ​ដែលមាន​ភាពមិនប្រក្រតី និង​ចលាចល​ខ្លាំង​ជាដើម​។ តែ​ប្រហែលជា​សាធារណជន មិនសូវ​ដែល​បាន​ជួប ឬក៏​មិន​បានឃើញ​ពាក្យ​ថា​«​កលិយុគ​នយោបាយ​» នេះ​ទេ  ។​



​ពាក្យ « កលិយុគ​នយោបាយ​» ត្រូវបាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ កំណត់​និយមន័យ ថា​ជា​ស្ថាន​ភាពចលាចល​ជ្រួលច្របល់​វឹកវរ​ខាង​ផ្នែក​នយោបាយ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អស្ថិរភាព​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​សង្គម​។ ឧទាហរណ៍ កលិយុគ​នយោបាយ​សម័យ​លង្វែក​ក្នុង​រជ្ជកាល​ព្រះ​ស​ត្ថា​ទី​១​ដែល​បង្កដោយ​ទំនាស់​នយោបាយ​ក្នុង​ព្រះរាជ​វង្ស​និង​បញ្ហា​សាសនា​៕




Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com