អន្តរជាតិ
ស​.​រ​.​អា​បញ្ចប់​កម្មវិធី​ប្រមូល​ទិន្ន័យ​ពី​ការហៅ​ទូរស័ព្ទ​
01, Dec 2015 , 7:59 am        
រូបភាព
ដោយ: VOA
​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បានបញ្ចប់​ការប្រមូល​ទិន្ន័យ​ពី​ការហៅ​ទូរស័ព្ទ​របស់​ពលរដ្ឋ​អាមេរិកាំង​រាប់លាន​នាក់​។



​ចំណាត់ការ​នេះ​កើតមានឡើង បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​ដែល​បាន​ផ្ទុះឡើង​ដោយ​មានការ​លាតត្រដាង​ពី​កម្មវិធី​សម្ងាត់​ដោយ​លោក Edward Snowden អតីត​អ្នកធ្វើការ​ជាប់កិច្ចសន្យា​របស់​រដ្ឋាភិបាល​។​

​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ទទួលបន្ទុក​លើ​កម្មវិធី​ទិន្នន័យ​ទូរស័ព្ទ​នឹង​ជំនួស​ការប្រតិបត្តិ​ដោយ​វិធី​ឃ្លាំមើល​មាន​ទិសដៅ​ជាក់លាក់​ជាង​មុន នេះ​បើតាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​។​

​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ (NSA) បានបញ្ចប់​កម្មវិធី​នោះ​នៅ​ម៉ោង​៤:៤៩​នាទី​ម៉ោង​សាកល​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ជំនួស​ប្រព័ន្ធ​បន្ថយ​ទំហំ​ការឃ្លាំមើល​ថ្មី​។​

​ឥឡូវនេះ នៅក្រោម​ច្បាប់​សេរីភាព​របស់​សហរដ្ឋ​អាមេរិក ប្រសិនបើ​រដ្ឋាភិបាល​ច​ង់​បាន​ការថត​សំឡេង Metadata​របស់​ទូរស័ព្ទ រដ្ឋាភិបាល​នឹងត្រូវ​ធ្វើសំណើរ​ទៅ​ក្រុមហ៊ុនទូរស័ព្ទ​ដើម្បី​ពិនិត្យមើល​ទិន្នន័យ​។ រដ្ឋាភិបាល​អាមេរិក​ត្រូវអនុវត្ត​ការពិនិត្យ​ការឆែកឆេរ​លើ​បុគ្គល​ចំៗ ខ្ទង់​គណនី អាស័យដ្ឋាន ឬ​មធ្យោបាយ​ក្នុង​លក្ខណៈ​ដែល​កំណត់​ទំហំ​ស្វះ​ស្វែងរក​ព័ត៌មាន​។

​សេចក្តីថ្លែងការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹងថា ការិយាល័យ​របស់​នាយ​ក​ស៊ើបការណ៍​សម្ងាត់​ជាតិ​និយាយថា ដំណើរការ​ថ្មី​នេះ​អនុ​ញ្ញ​ត​ឲ្យ​សហរដ្ឋអាមេរិក​អាច​កំណត់​អត្តសញ្ញាណ​នៃ​ការប្រាស្រ័យ​ទាក់ទង​រវាង​ភេរវជន​នៅឯ​បរទេស និង​បុគ្គល​នៅក្នុង​សហរដ្ឋអាមេរិក ស្រប​ពេលដែល​មានការ​ពង្រឹង​ការការពារ​ភាព​ឯកជន​របស់​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​



© រក្សាសិទ្ធិដោយ thmeythmey.com