ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​នៃ​ទឹក​ដំឡូងបារាំង​
01, Dec 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​តើ​អ្នកដឹង​ទេ​ថា​ទឹក​ដំឡូងបារាំង​អាចជួយ​សុខភាព​អ្នក​ផ្នែក​ណាខ្លះ​? តាមពិត​ទឹក​ដំឡូងបារាំង​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​អ្នក វា​អាចជួយ​ពន្យារ​មិនឱ្យ​កោសិកា​មហារីក​អ្នក​រីក​ធំ អាចជួយ​ព្យាបាល​ជំងឺថ្លើម ជំងឺ​ទឹកនោមផ្អែម ជំងឺ​ក្រពះ ជំងឺ​ក្រលៀន ជំងឺ​បេះដូង ជំងឺលើសឈាម ឈឺ​ស្មារ និង​ឈឺចង្កេះ ដូចនេះ​អ្នក​គួរតែ​ធ្វើ​មក​ផឹក​។ តើ​វា​មាន​រូបមន្ត​ដូច​ម្តេចទៅ​?

 
​គ្រឿងផ្សំ ៖ លើកដំបូង​អ្នក​អាច​យក​ដំឡូងបារាំង​ធំ​ចំនួន​២​ទៅ​៣​ផ្លែ បើ​តូច​ចំនួន​៣​ទៅ​៤​ផ្លែ ប៉ុន្តែ​មិនត្រូវ​យក​ដំឡូងបារាំង​ដែល​ដុះ​មើម​នោះទេ​។​
 
​របៀប​ធ្វើ ៖ ដំបូង​អ្នក​ត្រូវយក​ដំឡូងបារាំង​ទៅ​លាង​ឱ្យ​ស្អាត ហើយ​ដុស​សំបក​ឱ្យ​ស្អាត មិនត្រូវ​ឱ្យ​ជាប់​ដី​នោះទេ បន្ទាប់មក​យក​វា​ទៅ​វ៉ៃ​ឱ្យ​ម៉ត់​(​ទាំង​សំបក​) រួច​យក​ស្បៃ​មុង​យកមក​ច្រក​ដំឡូងបារាំង​នោះ ដោយ​ប្រើ​ស្បៃ​មុង​ដែលមាន​ប្រហោង​រាង​ធំ រួច​ច្របាច់​ទឹក​វា​ចេញមកក្រៅ​ដាក់​កែង​ទទួលទាន​ជាការ​ស្រេច​។​
 
​របៀប​ពិសារ ៖ អ្នក​អាច​ផឹក​វា​ជា​រៀងរាល់ថ្ងៃ ដោយ​ទទួលទាន​មុន​អាហារ​ពេលព្រឹក និង​យប់​ចំនួន​៣០​ទៅ​៦០​នាទី ជាពិសេស​នៅពេលដែល​អ្នកធ្វើ​រួច អ្នក​ត្រូវតែ​ពិសារ​ភ្លាម​ទើប​ល្អ ដោយ​ត្រូវតែ​ព្យាយាម​ផឹក​រាល់ថ្ងៃ ទើប​អាច​ឃើញ​លទ្ធផល​។​
 
​បញ្ជាក់ ៖ ប្រសិនជា​សុខភាព​អ្នកខ្សោយ ហើយ​អ្នក​មិនអាច​ផឹក​មួយ​ថ្ងៃមួយ​កែវ​បាន អ្នក​អាច​ចែក​មួយ​កែវ​នេះ​ផឹក​ជាច្រើន​ដង​បាន ហើយ​បើ​វា​ពិបាក​ទទួលទាន អ្នក​អាចដាក់​ទឹកឃ្មុំ ឬ​ទឹក​ផ្លែ​ប៉ោម​លាយ​ក៏បាន​ដែរ នោះ​វា​នឹង​ងាយស្រួល​ពិសារ​បន្តិច​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com